អាជ្ញាធរ​ខណ្ឌទួលគោក​ សាទរបុគ្គលិកសណ្ឋាគារឡាក់គីស្តារដែលសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី​ ក្រោយចុះធ្វើតេស្ដរហ័ស​ គឺអវិជ្ជមានទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​សាលា​ខណ្ឌទួលគោក​ នៅថ្ងៃអង្គារ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ សូមអបអរសាទរបុគ្គលិក និងភ្ញៀវ សរុបចំនួន​ ១០៤នាក់ដែលស្នាក់នៅសណ្ឋាគារ​ឡាក់គីស្តារ ពុំមានករណីវិជ្ជមាន #វីរុសកូវីដ-១៩ទេ បន្ទាប់ពី​អាជ្ញាធរ​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះទៅធ្វើតេស្ដក្នុងប្រតិបត្តិការស្វែងរកវីរុស​ ប្រភេទ​ថ្មី​(ដែលតា​ )​កាលពីល្ងាចថ្ងៃ​ទី​០៩ ខែ​សីហា​ម្សិលមិញនេះ​។

គួរជម្រាបថា​ កាលពីថ្ងៃ​ទី​០៩ ខែ​សីហា​ម្សិលមិញនេះ​ ​កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ​ និងអាជ្ញាធរខណ្ឌទួលគោក​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើបុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ។

ប្រភពដដែល​ បន្តថា​ ដើម្បីធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើ បុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ស្ថិតនៅ​សង្កាត់ផ្សារដើមគរ ផ្លូវលេខ៣៣៦​ សង្កាត់ផ្សារដេីមគ​ ខណ្ឌទួលគោក​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print