ភ្នំពេញ៖ បេីយោងតាមហ្វេសប៊ុកផ្លូវការរបស់សាលាខណ្ឌទួលគោក នៅថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ សូមអបអរសាទរបុគ្គលិក និងភ្ញៀវ សរុបចំនួន ១០៤នាក់ដែលស្នាក់នៅសណ្ឋាគារឡាក់គីស្តារ ពុំមានករណីវិជ្ជមាន #វីរុសកូវីដ-១៩ទេ បន្ទាប់ពីអាជ្ញាធរ សហការជាមួយក្រុមគ្រូពេទ្យជំនាញចុះទៅធ្វើតេស្ដក្នុងប្រតិបត្តិការស្វែងរកវីរុស ប្រភេទថ្មី(ដែលតា )កាលពីល្ងាចថ្ងៃទី០៩ ខែសីហាម្សិលមិញនេះ។
គួរជម្រាបថា កាលពីថ្ងៃទី០៩ ខែសីហាម្សិលមិញនេះ កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើបុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ។
ប្រភពដដែល បន្តថា ដើម្បីធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើ បុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ស្ថិតនៅសង្កាត់ផ្សារដើមគរ ផ្លូវលេខ៣៣៦ សង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក៕
ដោយ៖សហការី