ភ្នំពេញ, ក្រសួងទេសចរណ៍មានកិត្តិយសសូមគោរពជូន លោក លោកស្រីប្រធានគ្រប់អង្គភាព មេត្តាអញ្ជើញទៅការចាក់វ៉ាក់ សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ និងមេត្តាជួយផ្សព្វផ្សាយដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទ តាមកាលបរិច្ឆេទ និងទីកន្លែង ដូចជូនភ្ជាប់មកជាមួយ។
សូមលោក លោកស្រី មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្គងរីករាលដាល នៃជំងឺកូវីដ-១៩, ក្រសួងទេសចរណ៍សូមជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែល បានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដួសទី១ និងដួសទី២រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំង អាស្ត្រាហ្សែនីកាដួសជំរុញ ឬដួសទី៣ តាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដូចខាងក្រោម៖
ក.សម្រាប់ថ្នាក់ដឹកនាំដែលមានឋានៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
១- កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង០៨:០០ ដល់១១:០០ ព្រឹក និងម៉ោង១៤០០ ដល់១៧,០០ រសៀល។
២- ទឹកខ្នែង៖ មន្ទីរពេទ្យកាល់ម៉ែត
ខ.សម្រាប់ថ្នាក់ដឹកនាំដែលមានឋានៈអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ
១- កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង០៨:០០ ដល់១១:០០ ព្រឹក និងម៉ោង១៤,០០ ដល់១៧,០០ រសៀល។
២- ទីកន្លែង៖ មន្ទីរពេទ្យព្រះអង្គឌួង
គ.សម្រាប់មន្ត្រីរាជការដែលមានឋានៈប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា
១- កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង០៨:០០ ដល់១១:០០ ព្រឹក និងម៉ោង១៤:០០ ដល់១៧:០០ រសៀល។
២- ទីកន្លែង៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
ឃ. ឯកសារភ្ជាប់នៅពេលចាក់វ៉ាក់សាំង៖
– បណ្ណចាក់វ៉ាក់សាំងកូវីដ -១៩
–បណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ និងលិខិតបញ្ជាក់ការងារសម្រាប់មន្ត្រីជាប់កិច្ចសន្យា
–អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់
វ៉ាក់សាំងដួសទី១
បញ្ជាក់៖ អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ រួចរាល់ទាំងពីរដួស ត្រូវមានគម្លាត ៦ខែ ទៅ ៨ខែ បន្ទាប់ពីដួសទី១។
អាស្រ័យហេតុនេះ សូមលោក លោកស្រី មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយ ដល់មន្ត្រីក្រោមឱវាទ កុំបីខាន។
សូមលោក លោកស្រី មេត្តាទទួលនូវការគោរពរាប់អានដ៏ស្មោះអំពីខ្ញុំ៕
ដោយ, សិលា