មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អំពាវនាវ ដល់ពលករខ្មែរដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោគយល់ដល់កងកម្លំាង ដែលកំពុងអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: បើយោងតាមផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ទោ សេងធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ ពលករខ្មែរ កំពុងសម្រាកនៅម្ខាងព្រំដែនក្នុងទឹកដីនៃប្រទេសថៃ។

សូមជម្រាប់ជូនថា ក្រោយពីមានបទបញ្ជា បិទខ្ទប់ព្រំដែនកម្ពុជា-ថៃ ពលករខ្មែរដែលបានធ្វើដំណើរ ឆ្លងព្រំដែនត្រូវបានសម្រាកនៅម្ខាងព្រំដែនជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក នៅក្នុងនោះផងដែរ កងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែនបានធ្វើការឃាត់ពលករដែលបានលួចឆ្លងដែនដោយខុសច្បាប់ ឲ្យស្នាក់នៅជាបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែននៅលើទឹកដីថៃ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងថ្មីដែលតា(Delta) ចូលក្នុងសហគមន៍ និងក្នុងប្រទេស ដែលជាហានិភ័យសម្រាប់ប្រទេសជាតិទាំងមូល។

ឧត្តមសេនីយ៍ទោ សេង ធារិន បានសុំអង្វរចិត្ត និងការយោគយល់អំពីប្រជាពលករខ្មែរដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែន មេត្តាយោគយល់ កងកម្លាំងទាំងអស់ដែលកំពុងអនុវត្តន៍វិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺដែរតាចូលក្នុងប្រទេសក៏ដូចជាក្នុងសមាគមន៍ នឹងបានបញ្ជាក់ជូនពួកគាត់ថារាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំង និងអាជ្ញាធរមូលដ្ឋានបានរួមគ្នាគិតគូចំពោះសុខទុក្ខបង្អូន ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗត្រូវរាយការណ៍ជូនទៅកងកម្លាំងដែលនៅជិតបំផុត ដើម្បីឲ្យកងកម្លាំងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំតាមលំដាប់តាមលំដាប់ថ្នាក់៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print