សេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តក្រចេះ: រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ដូចខាងក្រោម,
សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ០៥នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ ខាត ករណីបងប្អូនប្រជាពល់រដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬរោគ សញ្ញាផ្សេងៗ សូមអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជា បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។

ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកវីដ១៩ សរុប ៤៤៦នាក់ ព្យាបាលជាសះស្បើយ ២៧២នាក់ ស្លាប់ ០៨នាក់ និងនៅសល់ ១៦៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលជំងឺតួវិt១៩ ក្នុង ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាម សេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និងពាកុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលី ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print