ក្រុមគ្រួសារ អគុណដល់ក្រុមគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលដែលជួយសម្រាលកូនដល់កូនគាត់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមគ្រួសារមានចិត្តសប្បាយរីករាយនិង អគុណដល់ក្រុមគ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល ដោយបានខិតខំជួយសម្រាលកូនដល់កូនស្រីគាត់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។

យោងតាមអាខោនហ្វេសបុករបស់មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ សូមធ្វើការ​អបអរសាទរ​ស្ត្រី​ផ្ទៃពោះ​គ្រប់​ខែ​ចំនួន​១នាក់​ឈ្មោះ​ សុិន​ សំណាង​  អាយុ​ ៣៣ ឆ្នាំអាស្រ័យដ្ឋាន ភូមិ អង្គ​តាមោក ឃុំ​ប្រសូតិ​ ស្រុក​ស្វាយ​ទាប​ ខេត្ត​ស្វាយរៀង ដោយចូល​សម្រាក​ព្យាបាលនៅថ្ងៃទី០៤ខែសីហាឆ្នាំ២០២១ ក្នុង​ស្ថានភាព ផ្ទៃ​ពោះ​គ្រប់​ខែ​(៣៩សប្តាហ៍)​កូន​ទី​០២។

ដោយ​គោរព​ និង​អនុវត្ត​តាម​បច្ចេកទេស​នូវ​គោល​ការណ៍​ស្តង់​ដា​ការពារ​ខ្លួន​ បាន​ពិនិត្យ​ ថែទាំ​ ព្យាបាល​មួយ​រយៈ​កន្លង​មក​ ស្ត្រី​ខាង​លើ​បាន​ឈឺ​ពោះ​សម្រាល​បាន​កូន​ស្រី​ម្នាក់​ ទម្ងន់​ ៣១៥០​ ក្រាម​ វេលា​ម៉ោង​៨:៣០​ នាទី​ព្រឹក​ ម៉ោង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ ថ្ងៃ​ទី​ ១០ខែសីហាឆ្នាំ២០២១ ។

ស្ថានភាព​ក្រោយ​សម្រាល​ម្តាយ​ និង​កូន​ង៉ែត​មាន​សុខភាព​ល្អ​ កំពុង​តាមដាន​បន្ត​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ។

សូម​បញ្ជាក់​ជូន​បន្ថែម​ផង​ដែរ​ថា​ ទារិកា​ខាង​លើ​ក្រោយ​សម្រាល​ ត្រូវ​បាន​ក្រុម​គ្រួសារ​ឯកភាព​សុំ​យក​ទៅ​ចិញ្ចឹម​(បៅដោះ​គោ)​ជា​មួយ​ឪពុក​នៅ​ផ្ទះ។

-រោគវិច្ឆ័យ៖ សម្រាលកូន​ធម្មតា​គ្រប់​ខែ​ (៣៩សប្តាហ៍)+ Positive COVID-19 ។

នេះ​ជា​ករណី​ទី​៨ ហើយ​សម្រាប់​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ដែល​បាន​ជួយ​សង្គ្រោះ​សម្រាល​កូន​ជូន​ស្រី្ត​មាន​ផ្ទៃ​ពោះ​ហើយ​មាន​វិជ្ជមាន​មេរោគ​កូវីត-១៩ ។

ប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារសូម​អរ​គុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​របស់​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​បច្ចេកទេស​ក្នុង​ការ​ថែទាំ​ ព្យាបាល​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ជា​សះ​ស្បើយ​ និង​អប់រំ​សុខភាព​ការ​រស់​នៅ​តាម​បែប​គន្លង​ថ្មី​សំដៅ​ការ​ទប់ស្កាត់​ និង​បង្ការ​ការ​រីក​រាលដាល​នៃ​ឆ្លង​ជំងឺ​ឆ្លង​ផ្សេង​ៗ​ ជា​ពិសេស​គឺ​ជំងឺ​កូវីដ-១៩​។៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print