ខេត្តបន្ទាយមាន ជ័ យ÷ស្ត្រីឈ្មោះ ឡុង ស្រីមុំ អាយុ ៤២ ឆ្នាំ ជាកសិករ រស់នៅ ភូមិ កន្ទួត សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន ដាក់ពាក្យបណ្ដឹង ទៅ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណថាមាន គេ កាប់ កូន ប្រុសគាត់ ឈ្មោះ ហ៊ឹម សុ វណ្ណា រាជ អាយុ ១៥ ឆ្នាំ បណ្តាល ឲ្យ របួសធ្ងន់ ពេល ទៅ ដើរលេជាមួយមិត្តភក្តិ២នាក់។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងកងរាជអាវុធហត្ថក្រុងបានចុះស្រាវជ្រាវ រហូត ឈានដល់ឃាត់ខ្លួន បាន ជនសង្ស័យ ម្នាក់ ឈ្មោះ នឿន វ៉ាន់ សាក់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ ព្រះ ពន្លា សង្កាត់ ព្រះ ពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ជាមួយនេះសមត្ថកិច្ចដកហូត បាន កាំបិត ផ្គាក់ដង វែង ពណ៌ ខ្មៅ ប្រវែង ៦០ សង់ទីម៉ែត្រ១ដើម ហើយ បញ្ជូនមក មូលដ្ឋាន កង រាជ អាវុធហត្ថ ក្រុង ដើម្បី សួរនាំ អំពី រឿង ហេតុដែល កើតឡើង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បាន ឆ្លើយសារភាពថា មុនពេល កើតហេតុខ្លួន និង មិត្ត ភ័ ក្តិបាន ទៅអង្គុយលេង នៅ មុខផ្ទះ ស្រាប់តែ ឃើញ គូរទំនាស់ នឹង គ្នា កន្លងមក ចំនួន ៤ នាក់ ជិះ ម៉ូតូ ចំនួន ២ គ្រឿង មក ឌឺដង ដាក់ ពួកគេ ។
ពេល ឃើញ ដូច្នេះ ខ្លួនគេក៏បាន ជិះ ម៉ូតូ ដេញតាម រហូតដល់ ចំណុច ផ្លូវជាតិ លេខ ៥៦ ក៏ កាប់ ទៅលើ ក្រុម ជនរងគ្រោះ បណ្ដាល ឲ្យ របួសធ្ងន់ ម្នាក់ ជា អ្នកបើក ម៉ូតូ ។ ក្រោយពី ធ្វើ សកម្មភាព រួច ពួកគេ ទាំ ២ នាក់ បាន ជិះ ម៉ូតូ គេចខ្លួនបាត់ បាន ១ ភ្លែត ក៏ត្រូវ កម្លាំងកងរាជអាវុធហត្ថ ស្ទាក់ ឃាត់ ខ្លួន បាន តែម្តង។
ក្រោយឃាត់ខ្លួន បានជនសង្ស័យ ខាងលើនេះ ត្រូវបានបញ្ជូនទៅកម្លាំង ការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្ត
នាថ្ងៃទី ១១ ខែសីហា នេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្ត ដាក់ទោស ទៅតាម ច្បាប់ ៕