គេរាយការណ៍ថា នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យមានកុងត្រូលជជុះ២កន្លែង ដែលឃ្លាតពីគ្នាពី៣០០ទៅ៤០០ម៉ែត្រ ។ កុងត្រូលទីមួយជារបស់យោធាសឹករង ស្រុកត្រពាំងប្រសាទ និងទី២ជាកុងត្រូលរបស់នគរបាលវរៈការពារព្រំដែនលេខ៩០៥ ដែលគ្រប់គ្រងដោយលោកវរៈសេនីយ៍ឯក ស៊ុំ សារឿន ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្បែរនោះថា មូលហេតុដែលនាំឲ្យមានកុងត្រូលជជុះច្រើនបណ្តាលមកពីច្រករបៀងនៅក្នុងឃុំអូរស្វាយ មានពលករស៊ីឈ្នួឡស្ពាយឈើគ្រញូងច្រើនពីប្រទេសថៃ ។ កុងត្រូលជជុះទាំងពីរកន្លែងនេះចាំយកប្រាក់ពីពលករស្ពាយឈើពីប្រទេសថៃ ។ គេនិយាយថា ចំណូលពីការចាំយកប្រាក់ពីពលករស្ពាយឈើ ក៏ដូចជារថយន្តដឹកឈើ បានលុយច្រើនសន្ធឹកសន្ធាប់ដែរ ។
...
កុងត្រូលជជុះទាំងពីរកន្លែងនេះ បានរងនូវការរិះគន់ថា បង្កឲ្យមានបទល្មើសព្រៃឈើទៅវិញ ។ មិនតែប៉ុណ្ណោះ វាជាការបើកឱកាសឲ្យប្រជាពលរដ្ឋឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងដែលងាយនឹងគ្រោះថ្នាក់នោះថែមទៀតផង ។ មានន័យថា កុងត្រូលទាំងពីរកន្លែងនេះ ជាអ្នកបើកផ្លូវឲ្យប្រជាពលរដ្ឋទៅរកឈើគ្រញូងក្នុងទឹកដីថៃ ។ គេរាយការណ៍ថា ទង្វើបែបនេះបានកើតឡើងជាយូរណាស់មកហើយៗក៏គ្មានសមត្ថកិច្ចណាចាប់អារម្មណ៍ចំពោះកុងត្រូលជជុះទាំងពីរកន្លែងខាងលើនេះដែរ ៕