អាជ្ញាធរខេត្តឧត្ដរមានជ័យ៖ ចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ អាជ្ញាធរខេត្តឧត្ដរមានជ័យ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​ មានដូចខាងក្រោម​៖

*ប្រការ ១.

-ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន ០២កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖

១.ទីតាំងអាហារដ្ឋាន ទន្លេអុំ ស្ថិតនៅភូមិឈូក

២.ផ្ទះរបស់ឈ្មោះ អ៊ុន លឿប ភេទប្រុស អាយុ៥១ឆ្នាំ ស្ថិតនៅភូមិបុរីរដ្ឋបាល

*ប្រការ ២.

ក្នុងអំឡុងពេលនៃការបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងសំរោងត្រូវ៖

– ហ៊ុមព័ទ្ធទីតាំងចំនួន ០២កន្លែងខាងលើ

-ផ្អាកការចេញ-ចូលទីតាំងទាំងនេះ

– ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាក

– ណែនាំឲ្យម្ចាស់ទីតាំងត្រូវគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរដ្ឋបាល វិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តដែលមានជាធរមាន។

បន្ថែមពីនេះ​ រដ្ឋបាលខេត្ត​ សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា កក ផ្តាសា ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលំមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២១ នេះតទៅ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print