ភ្នំពេញ, នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ស្របតាមខ្លឹមសារសេចក្តីណែនាំលេខ ០៤ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា, ដោយអនុវត្តតាមសេចក្ដីណែនាំលេខ ០៤ សណន ចុះថ ទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ ១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាល រាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ៧ ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ជាកំហិត។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដានត្រួតពិនិត្យកិច្ចការ នេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងរយៈពេលនៃការបន្តផ្អាកជាបណ្តោះអាសន្ននេះ ជាដាច់ខាត។
អាស្រ័យហេតុនេះ សូម លោក លោកស្រី ចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់។
សូមលោក លោកស្រី ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ៕
ដោយ, សិលា