បង្រ្កាបសង្វៀនបញ្ជល់មាន់ឃាត់អ្នកប្រព្រឹត្ត៦នាក់និងរឹបអូសវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង÷ ​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ បញ្ជល់មាន់១​ករណី​ ហើយបានឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់និងរឹបអូសវត្ថុតាងជាច្រើន។
ប្រតិបត្តិការបង្រ្កាបល្បែងបញ្ជល់មាន់នេះប្រព្រឹត្តទៅនៅ​វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃពុធ​ ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២១​
ស្ថិតនៅ​ចំណុច​ជីរក​ ​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ការណែនាំរបស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អមសាលាដំបូងផងដែរ។
ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួម​មាន ​
-​ម៉ូតូ​ចំនួ​ន ០​៣​គ្រឿង​
-​មាន់​ជល់​ចំនួន ០​៥​ក្បាល​
-​ស៊ុំមាន់​ចំនួន​ ០២​
-​សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន ០​១​ និងជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ចំនួន​ ០១​ ។
ក្រោយឃាត់ខ្លួន
អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៦នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាចាត់កាតាម​នីតិវិធី​ ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print