ខេត្តបន្ទាយមានជ័យ ៖ ការប្រើប្រាស់រថយន្តដេញចាប់ ប្រដេញ តាមកៀ ឈានដល់ប្រឡាប់រថយន្តបែបនេះ មិនមែនជាវិធានការអនុវត្តច្បាប់់ បង្ក្រាបអំពើរត់ពន្ធទេ ព្រោះងាយបណ្តាលអោយរងគ្រោះថ្នាក់ដល់ជីវិតមនុស្ស។
សូមបញ្ជាក់ថា, លោក ឈួន សោភា មេគយចល័តតំបន់ អោយកូនចៅប្រើប្រាស់រថយន្តជាច្រើនគ្រឿងដេញតាមចាប់ប្រផាប់ប្រភីងនៅលើរថយន្តដឹកផ្លែឈើបណ្ដាលឱ្យក្រឡាប់ផ្ងាជើង នៅមុខស្នាក់ការគយចល័តស្រុកពួករបស់ខ្លួនតែម្តង។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង ១២ និង៥៦ នាទីរំលងអធ្រាត្រយប់ថ្ងៃទី ១១ ឈានចូលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១។
បើយោងតាមសំដី លោកស្រី សុខ លាប ដែលជាម្ចាស់រថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងនេះបានឲ្យដឹងថា, គាត់បានដឹកផ្លែឈើចេញពីភូមិសាស្ត្រនៃទឹកដីឡែម ស្រុកកំរៀង ខេត្តបាត់ដំបង យកមកលក់នៅក្នុងផ្សារសាមគ្គីនៃទីក្រុងសៀមរាប ខេត្តសៀមរាប ដូចសព្វមួយដង ។ លុះមកដល់ចំណុចស្នាក់ការគយចល័តរបស់លោក ឈួន សោភា
ត្រូវបានគយចល័តតំបន់ ៥ ឆែកមើលម្ដងរួចមកហើយ ។
លោកស្រីបន្តថា, គាត់ក៏បានធ្វើដំណើរបន្តមកតែត្រូវបានលោក ឈួន សោភា និងមន្ត្រីប៉ូលិសជាច្រើនរូបមានឡានពី ២ ទៅ ៣ គ្រឿងដេញពួកគាត់រហូតពីទឹកដី ខេត្តបន្ទាយមានជ័យ រហូតមកដល់កន្លែងកើតហេតុនៅក្នុងទឹកដី ស្រុកពួក ខេត្តសៀមរាប ។
លោកស្រីបញ្ជាក់ថា, ពេលមកដល់ចំណុចផ្លូវស្រមោច ក៏បានបើកទ្វារឡានឱ្យឆែកមើលម្ដងទៀត ប៉ុន្តែលោកគយមិនព្រម នៅតែបញ្ជាឱ្យគាត់បើកឡានត្រឡប់ទៅស្នាក់ការគយលោក ឈួន សោភា នៅទឹកថ្លាដដែល លុះមកដល់តាមផ្លូវគាត់ក៏បានឈប់ឱ្យឆែកមើលម្ដងទៀត ប៉ុន្តែការឆែកមើលនោះមិនមានអ្វីប្លែកនោះទេគឺមានតែផ្លែឈើដដែល ។
លោកស្រី សុខ លាប បានបន្តទៀតថា, ដោយមានការភ័យខ្លាចព្រោះកន្លែងគយទឹកថ្លារបស់លោក ឈួន សោភា នេះធ្លាប់បានធ្វើស៊ីគាត់ម្ដងរួចមកហើយ ដោយចាប់ឡានរបស់គាត់ក្រោមរូបភាពដូចយប់ហ្នឹងអញ្ចឹង ឲ្យតែចូលទៅដល់កន្លែងលោកឈួន សោភា ប្រៀបបានដូចជាចូលក្នុងមាត់ខ្លាអញ្ចឹង ព្រោះកាលនោះលោកគយ ឈួន សោភា ជំរិតទារលុយគាត់ប្រាំពាន់ដុល្លារជាថ្នូរដោះលែងទាំងឡានទាំងផ្លែឈើនិងឱ្យមកវិញ ដោយមានការភ័យខ្លាចដូចលើកមុនទៀតទើបគាត់ខំបើកឡានចូលមកក្នុងទឹកដី ខេត្តសៀមរាប តែលុះមកដល់ស្រុកពួកស្រាប់តែមានកម្លាំងគយចល័តប្រចាំនៅស្រុកពួកដាក់ឡានទទឹងផ្លូវជាច្រើនគ្រឿងហើយឡានក្រុមលោក ឈួន សោភា ក៏បានកៀ ខោកឡានដឹកផ្លែឈើរបស់លោកស្រីទម្លាក់ផ្លូវតែម្ដង ក្រោយមកលោកស្រីក៏បានរត់តាមឡានក្រុមគយដែលកៀ ឡានលោកស្រីទម្លាក់ផ្លូវនោះដែលបើកចូលទៅក្នុងស្នាក់ការរបស់គយចល័តស្រុកពួក តែមិនបានសម្រេចក្នុងការតវ៉ានោះទេ ព្រោះត្រូវមន្ត្រីគយនៅស្រុកពួក ហាមមិនឱ្យជេរប្រមាថ និងមិនអនុញ្ញាត ឲ្យលោកស្រី ចូល ឡើយ ក្រោយមករថយន្តគយចល័តតំបន់ ៥ បើករំដោះគ្នាទៅម្ដងមួយៗបាត់អស់ទៅ ។
លោកស្រី សុខ លាភ ដែលជាម្ចាស់រថយន្តដឹកផ្លែឈើបានក្រឡាប់ផ្ងារជើង ដោយសារក្រុមមន្ត្រីគយចល័តតំបន់ របស់លោក ឈួន សោភា ដេញប្រផាប់ចាប់ប្រភីងយកឡានជាច្រើនគ្រឿងពាំងមុខនិងកៀ ខោកឲ្យក្រឡាប់ផ្ងារជើងតែម្ដង បណ្ដាលឱ្យខូចខាតដែលមានទំហំគិតជាទឹកប្រាក់ជាង ២០ លានរៀល ហើយនៅមិនទាន់គិតអំពីការខូចខាតចំពោះរថយន្តនោះនៅឡើយទេ ។ ចំពោះស្លាកលេខឡានគយចល័តតំបន់ ៥ ដែលកៀឡានគាត់ទម្លាក់ផ្លូវនោះគឺគាត់បានថតបានទាំងឃ្លីបវីដេអូទៀតផង ។
លោកស្រី សុខ លាភ សូមអំពាវនាវចំពោះលោកបណ្ឌិត អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងជាពិសេសបំផុតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សូមសម្ដេចទាំងទ្វេ មេត្តាពិនិត្យទៅលើលោកមេគយឈ្មោះ ឈួន សោភា ប្រចាំនៅគយចល័តតំបន់ ៥ ម្នាក់នេះផង ពីព្រោះលោកមេគយចល័តរូបនេះបានគាបសង្កត់ធ្វើបាបដល់បងប្អូនប្រជាពលរដ្ឋដែលរកទទួលទានដឹកទំនិញបន្តិចបន្តួចតាមដងផ្លូវតែប៉ុណ្ណោះ ហើយលោកស្រីសូមអំពាវនាវសូមឱ្យសម្ដេចទាំងទ្វេ មេត្តាជួយអន្តរាគមន៍នៅក្នុងរឿងរបស់លោកស្រីនេះផង ។
សូមជម្រាបជូនថា, មេគយចល័តគ្រប់តំបន់ទាំងអស់ទូទាំងប្រទេស មានតែ លោក ឈួនសោភា មួយគត់ ដែលបង្កើតបញ្ហាមិនចេះចប់ ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ ឮសូរតែត្អូញត្អែរ អំពីសកម្មភាពនៃអំពើពុករលួយរបស់ក្រុម លោក ឈួន សោភា ធ្វើបាប គាបសង្កត់ ទារលុយទំាងបង្ខំ តាមអំពើចិត្ត គ្មានលិខិតស្នាម ដឹងតែទាបប៉ុណ្ណាឲ្យប៉ុណ្ណឹង ។
មន្ត្រីជាច្រើនតាមបណ្ដាខេត្ត ដូចជាខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ កំពុងតែឆ្ងល់ថា, ? ហេតុអ្វីក៏ថ្នាក់លើមិនបានចាត់វិធានការចំពោះបុគ្គលរូបនេះ ណែនាំការងារអោយមានសីលធម៌ តម្លាភាព ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ជាពិសេស សូម្បីតែទាហានក៏បានសម្លាប់ខ្លួនដោយសារតូចចិតនិងបុគ្គលខាងលើនេះ៕
ដោយ, សហការី