អបអរសាទរ! ភាពយន្តបែបកម្សត់របស់ខ្មែររឿង «ដើម្បីកូន» នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ «Cambodia Town Film Festival» នៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ រឿង «ដើម្បីកូន» គឺបានឆ្លុះបញ្ចាំងពីជីវិតរស់នៅក្នុងសង្គមជាក់ស្ដែង និងបានបង្ហាញពីការតស៊ូគ្រប់បែបយ៉ាងរបស់ឪពុក មានចំពោះកូនក្នុងគ្រួសារក្រីក្រ។ភាពយន្តបែបកម្សត់នេះត្រូវបានផលិតដោយលោកហ៊ុយ យ៉ាឡេង និង ត្រូវបានជ្រើសរើសយកទៅដាក់បញ្ចាំង ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត សហរដ្ឋអាមេរិក «Cambodia Town Film Festival» នៅថ្ងៃទី២៤ ដល់ថ្ងទី២៦ ខែកញ្ញា ខាងមុខនេះ។
នៅលើគណនីផ្លូវការរបស់ «Cambodia Town Film Festival» បានបង្ហាញថា ខ្សែភាពយន្តរឿង «ដើម្បីកូន» គឺបានឆ្លុះបញ្ចាំងពីខ្សែជីវិតពិត របស់ឪពុកកម្សត់ម្នាក់ជាអ្នករត់ស៉ីក្លូ ក្នុងរាជធានីភ្នំពេញ ដែលបានពុះពារហែលឆ្លងឧបសគ្គ និងភាពលំបាកជាច្រើន ក្នុងឆាកជីវិតដើម្បីចញ្ចឹមកូនៗ។ រឿងនេះ ជាស្នាដៃដឹកនាំសម្តែងដោយលោក ហ៊ុយ យ៉ាឡេង។ ខ្សែភាពយន្តនេះ នឹងត្រូវយកទៅចាក់បញ្ចាំង ក្នុងមហាស្រពភាពយន្តប្រចាំឆ្នាំ «Town Film Festival» ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក។
ព្រឹត្តិការណ៍នេះក៏នឹង មានភាពយន្តមកពីបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប និងអាស៊ី ប្រមាណ២០រឿងទៀតក៏នឹង ចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មកថាជ័យបានលើកឡើង។ លោកថាកម្មវិធីនឹង ត្រូវធ្វើឡើងនៅទីក្រុងឡុងប៊ិច ហើយនេះគឺជាស្នាដៃផលិតភាពយន្តលើកទី២របស់លោកដែលត្រូវបានបញ្ចូនទៅចូលរួមកម្មវិធីនេះបន្ទាប់ពីភាពយន្តទី១រឿង «ធ្មប់» ដែលសុទ្ធតែជាភាពយន្តដែលទទួលបានការគាំទ្រច្រើននៅក្នុងស្រុកនោះ។ ទោះជាយ៉ាងណាលោកនឹងមិនបង្ហាញវត្តមានចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩ នោះគឺមានតែសាច់រឿងផ្ញើទៅចូលរួមតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ភាពយន្តរឿងដើម្បីកូនបានផលិតក្នុងអំឡុងឆ្នាំ ២០១៩ ធ្លាប់ចាក់បញ្ចាំងរួចម្ដងហើយកាលពីដើមឆ្នាំ២០២០។ ក្រោយមកលោកក៏បានចាក់បញ្ចាំងតាមរោងកុនឡើងវិញទៀតនៅដើមឆ្នាំ២០២១ ប៉ុន្តែត្រូវខកខានបន្តរហួតមកដល់បច្ចុប្បន្នក្រោយពីការបន្តបិទរោងភាពយន្តព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩នោះ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print