នាយករដ្ឋមន្ត្រីកាណាដារងការរិះគន់យ៉ាងខ្លាំងដែលទន់ជ្រាយជាមួយចិន

ចែករំលែក៖

នៅថ្ងៃទី១១ខែសីហា កាណាដាបានរិះគន់យ៉ាងខ្លាំងដល់ប្រទេសចិនដែលបានកាត់ទោសជនជាតិកាណាដាឱ្យជាប់ពន្ធនាគារ១១ឆ្នាំ។ ពលរដ្ឋកាណាដា បានថ្កោលទោសនាយករដ្ឋមន្ត្រី Justin Trudeau ថា មានភាពទន់ជ្រាយជាមួយទីក្រុងប៉េកាំង។

កាលពីថ្ងៃទី១០ ខែសីហា តុលាការចិន បានកាត់ទោសអ្នកជំនួញជនជាតិកាណាដាលោក Michael Spavor ឱ្យជាប់ពន្ធនាគារ១១ឆ្នាំ ដោយចោទប្រកាន់ពីបទចារកម្ម។ រដ្ឋមន្ត្រីការបរទេសកាណាដាលោក Marc Garneau បានចាត់ទុកការកាត់ទោសជនជាតិកាណាដាពីសំណាក់តុលាការចិនដែលកាត់ទោសនិងចោទប្រកាន់គឺជារឿងមិនពិត។
លោក Spavor និងអតីតមន្ត្រីការទូត លោក Michael Kovrig ត្រូវបានចាប់ខ្លួនក្នុងប្រទេសចិន នាខែធ្នូ ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទចារកម្ម ។ ការចាប់ខ្លួននោះធ្វើឡើងមិនយូរប៉ុន្មានឡើយដែលកាណាដាបានចាប់ខ្លួនលោកស្រី
ម៉េង វ៉ាន់ស៊ូ អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ តាមសំណើរបស់អាមេរិក។
រដ្ឋាភិបាលទីក្រុង Ottawa បានបញ្ជាក់ថា ការកាត់ទោសជនជាតិកាណាដាគឺជារឿងនយោបាយ ហើយទាមទារឲ្យចិនដោះលែងជនជាតិកាណាដាទាំងពីររូបនោះជាដាច់ខាត។ រដ្ឋាភិបាលកាណាដា និឹងមិនធ្វើការដោះដូរជនជាតិកាណាដា២រូបនោះជាមួយអគ្គនាយិកាហិរញ្ញវត្ថុក្រុមហ៊ុនហួវៃនោះឡើយ៕ ដោយ៖ធីរីណា


នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau

...

(រូបភាព៖ NDTV)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print