បាក់ដីនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់ ហើយរាប់សិបនាក់ទៀតរងរបួសនិងបាត់ខ្លួនដោយសារតែការបាក់ដីនិងថ្មចុះមកលើផ្លូវល្បឿនលឿននៅជើងភ្នំ ក្នុងរដ្ឋ Himachal Pradesh នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា ។
សារព័ត៌មាន CNN បានផ្សាយថា ការបាក់ដីកើតឡើងនៅថ្ងៃទី ១១ខែសីហា ស្ថិតនៅតំបន់ភ្នំក្នុងស្រុក Kinnaur រដ្ឋ Himachal Pradesh បណ្តាលឲ្យរថយន្តដឹកអ្នកដំណើរជាច្រើនត្រូវជាប់គាំង។ ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកជនរងគ្រោះ។ ក្រុមជួយសង្គ្រោះប្រមាណ២០០នាក់បានធ្វើការទាំងយប់។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា គិតមកដល់ថ្ងៃទី ១២ខែសីហា មានមនុស្ស១៣នាក់បានជួយសង្គ្រោះ និង៤០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយទេ។ លោក Saju Ram Rana មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា គ្រឿងចក្រជាច្រើនត្រូវបានបញ្ជូនមកជួយរៀបចំដើម្បីបើកផ្លូវចរាចរណ៍ឡើងវិញ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហោះលើបណ្តាញសង្គម Twitter ថា «សោកនាដកម្មបង្កឡើងដោយការបាក់ដីគឺជារឿងដ៏រន្ធត់បំផុត។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ ហើយសូមជូនពរដល់អ្នករងរបួសឆាប់ជាសះស្បើយ»។
ការិយាល័យនាយករដ្ឋមន្ត្រី Modi បានប្រកាសថា រដ្ឋាភិបាលឥណ្ឌា នឹងផ្តល់ជំនួយជាទឹកប្រាក់ដល់ទៅ ២សែនរ៉ូពី (ប្រមាណ ២៦៧០ដុល្លារអាមេរិក)ដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ដីខាងលើ៕ ដោយ៖ធីរីណា

...

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាព្យាយាមសម្អាតកន្លែងកើតហេតុនិងស្វែងរកមនុស្សដែលបាត់ខ្លួន។ រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print