រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ថ្មី ជាសះស្បើយ ៦៧នាក់ និងស្លាប់ ២នាក់ !

ចែករំលែក៖

ខេត្តបាត់ដំបង, រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ថ្មី ជាសះស្បើយ ៦៧នាក់ និងស្លាប់ ២នាក់។

សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤ ៤៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ២ ៩២៩នាក់ កំពុងសម្រាកព្យាបាល១ ៤៦៧នាក់ និងស្លាប់ ៥៤នាក់។
អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករមកពីប្រទេសថ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងបានយកសំណាកទៅវិភាគ ទទួលបានលទ្ធផលនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឃើញថា៖ មានជំងឺកូដ-១៩-៧យបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលនានាក្នុងខេត្ត។
សូមរំឮកថា, ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៤.៤៥០នាក់ បានព្យាបាលជាសះស្បើយ ២.៩២៩នាក់ ករណីស្លាប់ ៥៤នាក់ និងកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ បង្អែកនិងមណ្ឌលព្យាបាលនានាក្នុងខេត្តបាត់ដំបង ១.៤៦៧នាក់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print