លោកស្រី ឱ​ ​វណ្ណឌីន​ បញ្ជាក់ថា​ការចាក់វ៉ាក់សាំងដូសទីបី​ លេីស​ ខ្វះ​ពេល​វេលា​បន្តិចបន្តួចគឺមិនអីទេ មុននិងក្រោយប៉ុណ្ណោះ !!

ចែករំលែក៖

ភ្នំពេញ, លលោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា​, មេរោគ​បំលែងថ្មី​ប្រភេទ​ដែលតា​ និង​ អាល់ហ្វាកំពុងធ្វេីអោយ​ប្រទេស​ជាច្រើន​ព្រួយបារម្ភ​។
ដូច្នេះ​ហើយ​ទេីបរាជរដ្ឋាភិបាល​រួសរាន់​ក្នុង​ការចាក់​វ៉ាក់​សាំង​ដូសទីបី​ ជូនពលរដ្ឋ​ ហេីយគម្លាតនៃការចាក់ពីដូសទីពីរទៅដូសទីបី​ ប្រសិន​បើ​ខុស​ពេល​វេលា​គ្នា​បន្តិច​បន្តួច​គឺមិនអីទេ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលណែនាំបន្ទាន់ អំពីការធ្វើចត្តាឡឺស័កលើពលករ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវិដ១៩បំប្លែងថ្មី ដែលតា គឺត្រូវធ្វើចើត្តាឡឺស័ក២១ថ្ងៃ
សេចក្តីណែនាំបន្ថែមលើសេចក្តីណែនាំលេខ០៦/២១ សណ.អ.គ.ច.ច ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការរាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបជូនថា, ដោយសារតែមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី គឺកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១​ មាន​ ៨១,៩៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២២,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print