ភ្នំពេញ, លលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់ថា, មេរោគបំលែងថ្មីប្រភេទដែលតា និង អាល់ហ្វាកំពុងធ្វេីអោយប្រទេសជាច្រើនព្រួយបារម្ភ។
ដូច្នេះហើយទេីបរាជរដ្ឋាភិបាលរួសរាន់ក្នុងការចាក់វ៉ាក់សាំងដូសទីបី ជូនពលរដ្ឋ ហេីយគម្លាតនៃការចាក់ពីដូសទីពីរទៅដូសទីបី ប្រសិនបើខុសពេលវេលាគ្នាបន្តិចបន្តួចគឺមិនអីទេ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលណែនាំបន្ទាន់ អំពីការធ្វើចត្តាឡឺស័កលើពលករ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវិដ១៩បំប្លែងថ្មី ដែលតា គឺត្រូវធ្វើចើត្តាឡឺស័ក២១ថ្ងៃ
សេចក្តីណែនាំបន្ថែមលើសេចក្តីណែនាំលេខ០៦/២១ សណ.អ.គ.ច.ច ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការរាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបជូនថា, ដោយសារតែមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី គឺកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មាន ៨១,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២២,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ ៕
ដោយ, សិលា