សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់គាស់ដំបូលស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រលួចយកទ្រព្យសម្បត្តិជាច្រើន

ចែករំលែក៖

ខេត្តសៀមរាប៖ លោក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន១នាក់ឈ្មោះ កែ ណាលុច ហៅបារាំង អាយុ ១៧ឆ្នាំ (លទ្ធផលធ្វើតេស្ត Covid-19 អវិជ្ជមាន) មុខរបរបើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំុ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) កាលពីវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង/ ខេត្តសៀមរាប ។
លោក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្ត សញ្ញាណ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះ គាស់ស័ង្កសីចូលក្នុងហាងលក់កុំព្យូទ័ររបស់ជនរងគ្រោះ លួចយក computer MacBook Pro ០១គ្រឿង, MacBook Air ០១គ្រឿង, iPad 11 ០១គ្រឿង, iPad Air 4 ០១គ្រឿង, iPad 8th ០១គ្រឿង, iPad Pro 2020 ០១គ្រឿង, កាបូបស្ពាយ១ និងឯកសារ មួយចំនួន ហើយក្រោយពេលធ្វើ សកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក សុខ ម៉េង
អ៊ាង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យឈ្មោះ កែ ណាលុច នៅចំណុចហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យបានយក iPad របស់ជនរងគ្រោះទៅបិទស្គ្រីន រួចក៏បាននាំខ្លួនជនសង្ស័យយកមកសាកសួរ ។
ពេលសមត្ថកិច្ចជំនាញសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូវខាងលើប្រាកដមែន ។
វត្ថុតាងដកហូតរួមមាន៖ កុំព្យូទ័រចំនួន ២គ្រឿង, iPad ចំនួន៥គ្រឿងដែលជារបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print