មហាសន្និបាតបញ្ចប់អាណត្តិទី៦ និងការបោះឆ្នោតបន្តអាណត្តិទី៧ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចូលរួមជាគណៈអធិបតីមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា តាមប្រព័ន្ធ Zoom ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងថា, ខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការប្រតិបត្តិ ដែលបានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសរូបខ្ញុំឲ្យបន្តជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ។

លោកបន្តថា, ក្នុងនាមជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ខ្ញុំសូមប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនអ្នកគាំទ្រ និងជាតិមាតុភូមិនៃយើង ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print