ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ នៅតាមព្រំដែនកម្ពុជា-ថៃ បានបេីកដំណេីរការឡេីងវិញបន្ទាប់ពីបិទព្រំដែនរយះពេល១៤ថ្ងៃ និងមានពលករខ្មែរជាប់គាំងតាមព្រំដែនថៃ ត្រូវបានកងកម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែន និងក្រុមគ្រូពេទ្យកំពុងទទួលពួកគាត់ និងរៀបចំធ្វេីតេស្តរហ័សរកមេរោគកូវីដ-១៩ មុនបញ្ជូនទៅធ្វេីចត្តាឡីស័ក។ ក្នុងនោះកម្លាំងយោធាបានយកចិត្តទុកដាក់ជួយដល់ពលករខ្មែរ ដែលកំពុងធ្វើដំណើរចូលទឹកដីប្រទេសវិញយ៉ាងច្រើនបំផុត។ ប៉ុន្តែក្រុមគ្រូពេទ្យ អនុវត្តវិធានសុខាភិបាល ត្រូវតែយកសំណាកគ្រប់ៗគ្នា។
សូមបញ្ជាក់ថា, ដោយមានបទបញ្ជាផ្ទាល់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១
កម្លាំងអន្តរាគមន៍របស់កងពល បានកំពុងសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងទ័ពខ្មៅថៃ រៀបចំបញ្ជូនពលករខ្មែរ នៅម្ខាងព្រំដែន ទទួលពួកគាត់មកត្រួតពិនិត្យសុខភាព មុនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
លោកមេបញ្ជាការ កងពលបានគូសបញ្ជាក់ថា ក្រៅពីជួយសម្រួលពួកគាត់ ចូលមកទឹកដីខ្មែរ ត្រួតពិនិត្យសុខភាព និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ គឺបន្តឈរជើងរឹតបណ្តឹងបំពេញប្រតិបត្តិការ ល្បាត ទប់ស្កាត់ ការលួចឆ្លងដែន ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ធានាកុំអោយមានឆ្លងរាលដាលចូលក្នុងសហគមន៍ នូវមេរោគកូវីដ-១៩ បម្លែងថ្មី ប្រភេទដែលតា (Delta)។
ជាពិសេសសូមអោយកងកម្លាំងជួរមុខទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលឃាត់ពលករ ដោយសារពលករមួយចំនួនដែលវិលត្រឡប់មកពីប្រទេសថៃ អាចនិងមានវិជ្ជមានមេរោគកូវីដ១៩ បម្លែងថ្មី ប្រភេទដែលតា (Delta) ដោយប្រការណាមួយ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បាន ជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោកអភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។
ក្នុងជំនួបពិភាក្សាជាមួយ លោកអភិបាលខេត្តស្រះកែវផ្តោតលើចំណុចសំខាន់មួយចំនួន:
.ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មីDelta និងមានការបិទព្រំដែនមិនអោយបងប្អូនចូលមកទឹកដីកម្ពុជា ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្របសម្រួលដោះស្រាយបញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំអោយមានការបញ្ជូនបងប្អូនមកជាកំហុក មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូន តាមវិធានសុខាភិបាល។
.ដោយទទួលបានគោលការណ៍ឯកភាពលើកមុនពាក់ព័ន្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿប្រមាណ ១០០០០នាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម ៕
ដោយ, សិលា