សមត្ថកិច្ចឃាត់ខ្លួនមនុស្សស្រី៥នាកដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌសែនសុខក្រោមការបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌនិងដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ដោយលោក គួច សុភា អធិការរងខណ្ឌសែនសុខ និងកម្លាំងរបស់នគរបាលប៉ុស្តិ៍ទឹកថ្លាផងដែ។ ករណីចុះបង្ក្រាបក្រុមអ្នកលេងល្បែងស៊ីសងនេះកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៥ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោកអធិការរងខណ្ឌបានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើនេះមានការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់(លេងបៀស៊ីគួថៃ) ល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទើបលោកសុំគោលការពីលោកអធិការនគរបាលខណ្ឌដឹកនាំកម្លាំងចុះផ្ទាល់ ក្នុងនោះឃាត់ខ្លួនបានមនុស្សស្រីៗ០៥នាក់និងវត្ថុតាងមួយចំនួន។ លោកអធិការរងបានអោយដឹងថាជនសង្ស័យទាំង០៥នាក់នោះមាន៖ ១ឈ្មោះ ឃឹម ទូចយី ភេទស្រីអាយុ៥២ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៥ផ្លូវបេតុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ឈ្មោះ ញិល គន្ធា (ហៅ) ធា ភេទស្រីអាយុ៤០ឆ្នាំស្នាក់ផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី៣ឈ្មោះ បៀន គន្ធា (ហៅ) មី ភេទស្រីអាយុ៣១ឆ្នាំស្នាក់បន្ទប់ជួលសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ទី៤ឈ្មោះ សៀង លីណា ភេទស្រីអាយុ១៨ឆ្នាំ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។និងទី៥ឈ្មោះ នាង លីណា (ហៅ)យ៉ា ភេទស្រីអាយុ៤៥ឆ្នាំ ស្នាក់បន្ទប់ជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
វត្ថុតាងចាប់យកមាន បៀលីឡុងចំនួនមួយហ៊ូ។
លោកអធិការរងខណ្ឌបានអោយដឹងទៀតថាក្រោយពីនាំខ្លួនជនសង្ស័យទាំង៥នាក់មកកាន់អធិការរដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងទាំងតទៅទៀតហើយធ្វើអប់រំអោយត្រឡប់ទៅផ្ទះវិញ៕

 

ដោយ៖ ចន្ទ លីហ្សា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print