សេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣នាក់ និងជាសះស្បើយចំនួន១៣នាក់ បន្ថែមទៀត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តក្រចេះ, រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកវី-១៩ ចំនួន ១៣នាក់ និងជាសះស្បើយចំនួន ១៣នាក់ ដូចខាងក្រោម,

សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ១៣នាក់ខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ ខាត។ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬរោគ សញ្ញាផ្សេងៗ សូមអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជា បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។
ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៤៩៣នាក់ ព្យាបាលជាសះស្បើយ ២៨៥នាក់ ស្លាប់ ០៩នាក់ និងនៅសល់ ១៩៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្ន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print