វីរុសបំប្លែងខ្លួនថ្មីវាយប្រហារកំពង់ផែចិន ធ្វើឱ្យការដឹកជញ្ជូននៅលើពិភពលោករងផលប៉ះពាល់

ចែករំលែក៖

ផ្នែកមួយនៃកំពង់ផែ Ningbo-Zhoushan port ដែលជាកំពង់ផែសមុទ្រធំបំផុតរបស់ចិនត្រូវបានផ្អាកដំណើរការដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការបិទកំពង់ផែ និងស្ថានីយមួយកន្លែងនៅក្នុងកំពង់ផែ Ningbo-Zhoushan port ត្រូវបានធ្វើឡើងក្រោយរកឃើញករណីឆ្លងកូវីដ បំប្លែងខ្លួនថ្មីប្រភេទដែលតា។ សារព័ត៌មាន SNMP បានផ្សាយថា កម្មករនៅក្នុងស្ថានីយ Meishan ស្ថិតនៅកំពង់ផែ Ningbo-Zhoushan port បានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១១ខែសីហា ដោយមិនមានអាការៈនោះឡើយ។ កម្មករអាយុ៣៤ឆ្នាំនោះបានចាក់វ៉ាក់សាំង រួចរាល់ពីរដូសជាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់។
កម្មករដែលឆ្លងកូវីដ-១៩ នៅស្ថានីយ Meishan បានឆ្លងវីរុសតាមទំនិញ ឬ ក៏ឆ្លងពីជនបរទេស។ ចំណែកករណីឆ្លងពីសហគមន៍មិនមានឡើយ។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពការពារមិនឲ្យមានជំងឺធ្ងន់រហូតដល់ចូលមន្ទីរពេទ្យឬស្លាប់បានដល់១០០ភាគរយ ។
ទន្ទឹមនឹងការបិទស្ថានីយកំពង់ផែ Meishan ទីតាំងសំខាន់ៗនៅជុំវិញ ក៏ត្រូវបានបិទទ្វារដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ បច្ចុប្បន្ន ចិនមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ១០០នាក់ក្នុងមួយថ្ងៃ ។
កាលពីថ្ងៃទី១១ខែសីហា គណៈកម្មការសុខាភិបាលចិនបានឱ្យដឹងថា បានរកឃើញករណីឆ្លងថ្មីថយចុះសល់តែ៨១នាក់ គឺថយចុះជាងថ្ងៃមុនដែលមានករណីឆ្លងជាង១០០នាក់។
ការបិទស្ថានីយ Meishan ដែលជាស្ថានីយធំទីពីរនៅកំពង់ផែ Ningbo-Zhoushan port ដែលអាចផ្ទុកកុងតឺន័របានដល់ទៅ១០ លានគ្រឿង ។ ការបិទនោះធ្វើឱ្យរងផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យផ្គត់ផ្គង់នៅលើពិភពលោក។ នៅពេលនេះមាននាវាដឹកកុងតឺន័រដល់ទៅ៤០គ្រឿងកំពុងតែរង់ចាំនៅខាងក្រៅមិនទាន់បានចូលចតនៅកំពង់ផែនៅឡើយទេ ៕ ដោយ៖ធីរីណា

...


រូបភាព៖Reuters 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print