ភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រាស្រវឹងហេីយជិះម៉ូតូគុបជ្រុងទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាត ឯម្ចាស់ម៉ូតូរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក HILUX REVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BJ -9688 បេីកបរដោយបុរសម្នាក់ចេញពីផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជេីងទៅត្បូង រួចឆ្លងភ្លើងស្តុបក្បាលថ្នល់មកផ្លូវ៦០ម៉ែត្រ ។ ស្របពេលនោះក៏មានបុរសម្នាក់ស្រវឹងស្រាជាខ្លាំងបានជិះម៉ូតូមួយគ្រឿងម៉ាក Honda គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1F-1211 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុកចំពាក់កណ្ដាលទ្វាររថយន្ត HILUX REVOខាងស្ដាំពេញទំហឹងបណ្ដាលឲ្យក្រពិឹតរងការខូចខាត រីឯបុរសជាម្ចាស់ម៉ូតូគុបជ្រុងរងរបួសស្រាល ។
ក្រោយកេីតហេតុភ្លាមៗ បុរសជាម្ចាស់ម៉ូតូគុបជ្រុងបានទទួលកំហុសរបស់ខ្លួន និងបានលេីកដៃតាមសំពះ ជាពិសេសលុតជង្គង់សុំទោសចំពោះម្ចាស់រថយន្ត HILUX REVO ជាច្រេីនលេីកច្រេីនសា ទេីបចុងក្រោយម្ចាស់រថយន្ត HILUX REVOអធ្យាស្រ័យ និងឲ្យសមត្ថកិច្ចមូលដ្ឋានធ្វេីការអប់រំណែនាំចំពោះម្ចាស់ម៉ូតូ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ ៕
ដោយ ៖ ភារ៉ា ដង្កោ