ភ្នំពេញ៖ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះចែកអំណោយចំនួន២ទីតាំង ជូនប្រជាពលរដ្ឋរស់នៅមានជីវភាពខ្វះខាត។
ជាក់ស្ដែងទីតាំងដែលថ្នាក់ដឹកនាំខណ្ឌចុះចែកអំណោយនោះ មានដូចខាងក្រោម៖
ទីតាំងទី១, ស្ថិតនៅសាលាទួលស្វាយព្រៃ ដែលមានប្រជាពលរដ្ឋចំនួន ៤០គ្រួសារ នៅភូមិ១-១១ ក្នុងសង្កាត់ទួលស្វាយព្រៃទី២
-អំណោយរួមមាន៖
-អង្ករ ២៥គីឡូ ចំនួន ០១ប៉ាវ
-មីម៉ាម៉ា ចំនួន ០១កេសតូច
-ថវិកា ចំនួន ២០,០០០៛
ដោយឡែកទីតាំងទី២, គឺស្ថិតនៅវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ក្នុងនោះអំណោយរួមមាន៖ ប្រគេនអង្ករចំនួន១តោនកន្លះ។
ជាមួយគ្នានេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក៏សូមអំពាវនាវដល់បងប្អូនបន្តអនុវត្ត ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត១. ៥ម៉េត្រ) ៣កុំ (កន្លែងបិទជិត មនុស្សច្រើនកុះករ ប៉ះពាល់គ្នា) តាមគោលការណ៌ណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕
ដោយ៖សហការី