កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ១ពាក់ព័ន្ធករណីចែកចាយសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពចែកចាយសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ៅង១២និង៣០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ១- ឈ្មោះ ជា សុណ្ណដា ភេទ ប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិជ្រៃបាក់.ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានរៀបចំធ្វើសកម្មភាពចែកចាយសារធាតុញៀនខុសច្បាប់ ហើយត្រូវបានកម្លាំងសំងាត់ដឹង រាយការណ៍សុំកម្លាំងព័ទ្ធចាប់បានតែម្តង ។ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានធ្វើការដកហូត បានថ្នាំញៀនចំនួន២កញ្ចប់ធំ ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print