បុរសម្នាក់បើករថយន្តលឿនជ្រុលបុកម៉ូតូឡំប្រឺតាបណ្តាលឱ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០៩និង៤០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិសាមគ្គីថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-1807 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ស្រាប់តែមានម៉ូតូឡាំប្រឺតា ជិះពីរនាក់ប្តីប្រពន្ធ ធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង កៀបអ្នកបើកបររបួសធ្ងន់ ចំណែកប្រពន្ធបានខ្ទាតចេញពីម៉ូតូឡាំប្រឺតាធ្លាក់បោកនឹងថ្នល់ត្រូវរថយន្តកិន រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។

បន្ទាប់ពីកើតហេតុ រថយន្តបង្ក និងម៉ូតូឡំប្រឺតាត្រូវបានសមត្ថកិច្ចជំនាញវាស់វែង ស្ទូចយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print