ខេត្តក្រចេះ: រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាលខេត្ត ក្នុងខេត្តក្រចេះដែលបានចាក់វ៉ាក់សាំងស៊ីណូហាម ឬស៊ីណូហ្វាក់, ដួសទី១ និងដួសទី២ រួចរាល់ ហើយមានតម្លាតរយៈពេល ៦ខែ ទៅ ៨ខែ បន្ទាប់ពីដួសទី១ ជ្រាបថា ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាហ្សេនិកា) ដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពេលព្រឹកចាប់ ពីម៉ោង ៨: ០០នាទី ដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី តាមទីកន្លែងកំណត់ដូចខាងក្រោម៖
អាស្រ័យហេតុនេះ សូម លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង នគរបាលខេត្ត ក្នុងខេត្តក្រចេះ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដែលត្រូវយក មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកីវីដ១៩ ប័ណ្ណសម្គាល់ខ្លួនមន្រ្តីរាជការ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងដូសទី១ ដោយអនុវត្តឱ្យបានត្រឹមត្រូវ នឹងម៉ឹងម៉ាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងការរក្សា សណ្ដាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ៕
ដោយ, សិលា