លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន China Everbright International Limited ដែលដឹកនាំដោយលោក Liu Jun

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន China Everbright International Limited ដែលដឹកនាំដោយលោក Liu Jun អនុប្រធានក្រុមហ៊ុន។

លោក Liu Jun បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីឯកទេស និងប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួន ក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេស ដើម្បីអភិវឌ្ឍថាមពលបរិស្ថាន បរិស្ថានទឹកស្អាត និងបច្ចេកវិទ្យាបៃតងនៅក្នុងតំបន់ ។ លោក Liu បានស្នើសុំការណែនាំពី លោកទេសរដ្ឋមន្ត្រី ទាក់ទងនឹងកាលានុវត្តភាពវិនិយោគ នៅកម្ពុជាក្នុងកិច្ចការពារបរិស្ថាន ដែលមានរួមទាំង ថាមពលករកើតឡើងវិញ និងថាមពលទឹកស្អាត ការគ្រប់គ្រងកាកសំណល់ និងការបន្សុតទឹកជាដើម។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះក្រុមហ៊ុន China Everbright ដែលបានចាប់អារម្មណ៍ ក្នុងការជំរុញបច្ចេកវិទ្យាថាមពលស្អាត និងបច្ចេកវិទ្យាបៃតង នៅកម្ពុជា ជាពិសេសនៅក្នុងវិស័យគ្រប់គ្រងកាកសំណល់ និងវិស័យថាមពល។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យគណៈប្រតិភូក្រុមហ៊ុនពិភាក្សាបន្ថែម អំពីកាលានុវត្តភាពទាំងនេះជាមួយក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន៕

12801537_1159713310708212_1759529355939023127_n

12439185_1159713317374878_4101441099777274470_n

10349215_1159713314041545_8559045409305045878_n

11937436_1159713404041536_1221510365399830471_n

10569018_1159713400708203_6294116013659541459_n

12494767_1159713407374869_9154050643696673411_n

ដោយ៖ សុខ ខេមរា

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print