លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឱ្យ​លោកស្រី​ ម៉ែន សំអ៊ីន ទីប្រឹក្សាក្រសួង និងក្រុមការងារចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១។

ថ្លែងក្នុង ឱកាសនោះ លោកស្រី​ ក៏នាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយក្តីនឹករលឹក និងក្តីស្រឡាញ់ជូនដល់ក្មួយៗ និងលោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ។

បន្ថែមពីនេះ​ លោកស្រី​ ក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួន។

ដោយឡែក​ចំពោះ​អំណោយដែបានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា រួមមាន៖ អង្ករ ៥០០គីឡូក្រាម មី ១កេសធំ ត្រីខ ២កេស ទឹកសុទ្ធ ៥កេស នំ ២កេស ម៉ាស ១កេស ទឹកដោះគោ ២កេស សម្រាប់កុមារកំព្រា ចំនួន ៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល និងការរៀបចំសម្លរការី នំប័ង ពិសាររួមគ្នាមួយពេលផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print