ប្រជាពលរដ្ឋទីទាល់ក្រ១៧៤គ្រួសារនៅសង្កាត់ឪឡោក ខណ្ឌកំបូលបានទទួលអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោកស្រីជាភរិយា ព្រមទាំងអភិបាលរង និងមន្រ្ដីក្រោមឱវាទបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១៧៤គ្រួសារ ស្ថិតនៅ២ភូមិ គឺភូមិត្រង់នំ៤៩គ្រួសារ និងភូមិត្បែងមានជ័យ១២៥គ្រួសារ នៅក្នុងសង្កាត់ឪឡោក ខណ្ឌកំបូលនាព្រឹកថ្ងៃសៅរ៍ទី១៤ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌនិងជាប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលសម្ដេចទាំងទ្វេ និងថ្នាក់ដឹកនាំរាជធានីតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាជននៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈការអភិវឌ្ឍលើគ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះដែរ លោក ឃឹម ស៊ុនសូដា ក៏បាននាំយកអំណោយមកចែកជូន បងប្អូនទីទាល់ក្រចំនួន១៧៦គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ,ត្រីខ១ប្រអប់ មីមួយកេស, ទឹកសុីអុីវមួយយួរ ,ថ្នាំលេបបញ្ចុះកម្តៅមួយឈុត។
ជាមួយគ្នានេះដែរ លោកក៏បានធ្វើការផ្ដាំផ្ញើឲ្យបងប្អូនចូលរួមដោយប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣កុំ ៣ការពារ ដេីម្បីការពារការឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលតា(Dalta)នេះផងដែរ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print