ខេត្តសៀមរាប, បើយោងតាមប្រភពពី រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា, សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៦នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩៣នាក់ និងស្លាប់ចំនួន៤នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖
ករណីទី១ ដល់ទី៣២ ជាករណីមានប្រភពចម្លងចេញពីកំពង់ឃ្លាំង ករណីទី៣៣ ដល់ទី៥៤ គឺជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី៥៥ ដល់ទី៥៦ ជាករណីមានប្រភពចម្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ធំ និងខេត្តកំពង់ចាម ចំពោះ ករណីទី៥៧ ដល់ទី៧៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
អ្នកជាសះស្បើយទាំង២៩៣នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គ.ករណីស្លាប់
នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន៤ករណី ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ វ៉ាន់ រ៉េន ភេទស្រី អាយុ៨៥ឆ្នាំ អាសយដ្ឋាននៅភូមិទក្សិណត្បូង សង្កាត់គោកចកក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦៖២៤នាទី ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩។
២- ឈ្មោះ សែត ស៊ាក ភេទប្រុស អាយុ៤២ឆ្នាំ អាសយដ្ឋាននៅភូមិរុនខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩៖១០នាទី ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩។
៣- ឈ្មោះ ឃួន ហ៊ន់ ភេទស្រី អាយុ៦៧ឆ្នាំ អាសយដ្ឋាននៅភូមិអូរក្រោម ឃុំជីក្រែង ស្រុកជីក្រែង វិជ្ជមានជំងឺកូវីដ-១៩ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩៖១០នាទី ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩។
៤- ឈ្មោះ ប៉េះ យូ ភេទប្រុស អាយុ៥២ឆ្នាំ អាសយដ្ឋាននៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប វិជ្ជមានជំងឺកូវីដ-១៩ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦៖២៥នាទី ដោយជំងឺរលាកសួតបង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦០២៩នាក់ បានព្យាបាលជាសះស្បើយចំនួន៤០០៧នាក់ ស្លាប់៦៩នាក់ និង១៩៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា