Update, គិតត្រឹមម៉ោង២ រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ បានរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ករណីនៅផ្សារដេប៉ូ

ចែករំលែក៖

ភ្នំពេញ, បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅមុននេះបន្តិចបញ្ជាក់ឲ្យដឹងថា បានរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ ករណី សម្រាប់ការចុះទៅធ្វើតេស្ត អាជីវករនៅ ផ្សារដេប៉ូ រួមនឹងប្រជាពលរដ្ឋ ហើយជាក្តីព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជុំវិញជំងឺដ៏កាចសាហាវមួយនេះ។

បើតាមក្រសួងសុខាភិបាលក៏បញ្ជាក់ថា, គិតត្រឹមម៉ោង ២ រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ បានរកឃើញ វិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៥ ករណីហើយ សម្រាប់ការចុះទៅធ្វើតេស្ត អាជីវករនៅ ផ្សារដេប៉ូ រួមនឹងប្រជាពលរដ្ឋ ដែលចេញចូលផ្សារនេះជាញឹកញាប់ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ។
អាជ្ញាធរខណ្ឌទួលគោក រួមជាមួយនឹងសមត្ថកិច្ចជាច្រើនផងដែរ បានធ្វើការសម្របសម្រួល ក្នុងការបិទខ្ទប់ផ្សារដេប៉ូ ដើម្បីឱ្យបងប្អូនអាជីវករ អ្នកដែលបានធ្លាប់ចូលផ្សារជាញឹកញាប់ អញ្ជើញមកដល់សំណាក ក៏ដូចជាធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ដែលមិនមានភារកិច្ច មកកាន់កន្លែងនោះឡើយ។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១​ មាន​ ៨២,៦៨%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៤,៥២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print