សម័យ​នេះ​ហើយ​នៅ​ខ្លាំង​ទៀត​! អ្នករត់តាក់ស៉ីម្នាក់​ ខឹង​គេ​ស៊ី​ផ្លេ​រដាក់​និងស្រែក​ជេររឿងបើករថយន្តលឿន​ ចុះវាយគេឯងមានអីជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ៖ បើយោង​តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា​៖​ ​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់​ ជាអ្នករត់​តាក់ស៊ី​ ពាក់​ពន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​អ្នក​ដទៃ (បើករថយន្ត​វ៉ា​ជែង ​និង​កាក់​ម៉ូតូ​ចុះ​វាយ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​សាធា​រណៈ)​ រួចបញ្ជូន​ទៅ​តុលាការ ដេីម្បីចាត់ការតាមច្បាប់​​។

របាយការណ៍ដដែល​ បានបន្តថា​ ជនដៃដល់​ឈ្មោះ មុត រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជាអ្នក​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ។​ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ម៉ា ផា​ន់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​ជាអ្នកលក់ដូរ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (រង​របួស​ហើម​ថ្គាម​ទាំង​សងខាង និង​ហើម​ប្រអប់ដៃ​ខាងស្តាំ) ។ 

ប្រភពដដែល​ បានបន្ថែមទៀតថា​ យោង​តាម​ដំណើរ​រឿង​មុន​ពេល​កេីត​ហេតុ​ នៅវេលា​ម៉ោង​៣ និង​៣០​នាទី​ថ្ងៃ​ទី​១៣ ​ខែសីហា ឆ្នាំ​២០២១ម្សិលមិញនេះ​ នៅ​តាម​ដងផ្លូវ​មុខ​សាលា​គរុកោសល្យ ស្ថិត​នៅ​ក្រុម​ទី​១៥ ភូមិ​២ សង្កាត់​៣ មាន​ករណី​ប្រើ​អំពើ​ហិង្សា​មួយ បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ជា​អ្នក​រត់​តាក់ស៊ី បាន​ធ្វើ​សកម្មភាព​បើករថយន្ត​១​គ្រឿង ម៉ាក MAZDA ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-8801 យ៉ាង​លឿន វ៉ា​ជែង​អ្នកដំណើរ​ពេញ​ផ្លូវ ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​មួយចំនួន​ ខឹង​សម្បារ​មានការ​មិន​ពេញចិត្ត ក៏​បាន​ស៊ី​ផ្លេ​រដាក់​ព្រមទាំង​ស្រែក​ជេរ​ ទៅលើ​ជនដៃដល់​តែម្តង​។

ភ្លាម​នោះ​​ជនដៃដល់​ បានបើករថយន្ត​ដល់​ចំណុច​មុខ​សា​លា​គរុកោសល្យ ស្ថិត​នៅ​ក្រុម​ទី​១៥ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​កាក់​ម៉ូតូ​១​គ្រឿង​កំពុង​ជិះ​ឱ្យ​​ឈប់ បន្ទាប់​មក​ជននេះ​ បាន​ចុះ​ពី​រថយន្ត រួច​ប្រើ​ដៃ​រុញ​ទៅ​បុរស​ដែល​ជិះ​ម៉ូតូ​នោះ​ឱ្យ​ដួល​ទៅ​លើ​ដី និង​បាន​វាយ​ថែម​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ បន្ទាប់មកកម្លាំង​នគរបាល​ជំនាញ​ទទួល​ផែន​ការងារ​​ព្រហ្ម​ទណ្ឌ បាន​ចុះ​ទៅ​ដល់​រួចឃាត់ខ្លួន​ជនសង្ស័យ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផង​ដែរ។

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នករត់តាក់ស៉ីជេីងខ្លាំងរូបនេះ ត្រូវ​បានកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចាត់ការតាម​នីតិវិធីច្បាប់៕ដោយ​៖សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print