(Update) រញ្ជួយដីនៅហៃទី៖ ស្លាប់និងរបួសកើនឡើងជាង ៧០០០នាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅហៃទី នាថ្ងៃទី១៤ខែសីហា បានកើនឡើងដល់ទៅ១.២៩៧នាក់ និងរបួសកើនឡើងជាង៥.៨០០នាក់ ។

ការរញ្ជួយដីមានកម្រិត ៧,២រុិចទ័រ នៅថ្ងៃទី១៤ខែសីហាធ្វើឲ្យកក្រើក ប្រទេសហៃទី ដែលមានចម្ងាយពីរដ្ឋធានី ព័រអូប្រាំង(Port au Prince) ប្រមាណ១២៥គីឡូម៉ែត្រ ។ នាយករដ្ឋមន្ត្រីហៃទី លោកអារីយ៉ែល ហង់រី (Ariel Henry) បានប្រកាសថា ការរញ្ជួយដីនោះបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិតជាច្រើន។ លោកបានប្រកាសអាសន្ន រយៈពេលមួយខែដើម្បីជួយដល់ពលរដ្ឋរងគ្រោះ ។
តាមរបាយការណ៍ជាបឋម អគារ ៧០០ខ្នងបានបាក់ស្រុត រួមទាំងមន្ទីរពេទ្យនិងសាលារៀនផងដែរ។ ក្រៅពីនេះមានផ្ទះដល់ទៅ ៣.៧៧៨ខ្នងរងការបំផ្លាញ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាច្រើនរងការបំផ្លាញ។ ជាមួយគ្នានេះដែរ ការរញ្ជួយដីធ្វើឲ្យការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសហៃទីកាន់តែអាក្រក់ថែមទៀត។
ប្រទេសជាច្រើនបានប្រកាសជួយដល់ប្រទេសហៃទី ដែលកំពុងប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ។ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា «ខ្ញុំបានរន្ធត់ចិត្តជាខ្លាំងពេលឃើញទិដ្ឋភាពនៃការរញ្ជួយដីនៅហៃទី ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកនិងទ្រព្យសម្បត្តិ»។
ក្នុងពេលជាមួយគ្នានេះដែរ ព្យុះត្រូពិក Grace ត្រូវបានព្យាករណ៍ថា នឹងវាយប្រហារចូលដីគោកក្នុងប្រទេសហៃទី ចាប់ពីថ្ងៃទី ១៦-១៧ខែសីហានេះ។ ក្នុងពេលនេះហៃទី «ទុក្ខជាន់ទុក្ខ» ខណៈពលរដ្ឋរាប់សិបពាន់នាក់គ្មានផ្ទះសម្បែងរស់នៅហើយត្រូវទប់ទល់នឹងខ្យល់ព្យុះទៀត៕ដោយ៖សាធី


ផ្ទះរលំនៅ Les Cayes នៅថ្ងៃទី ១៤ ខែសីហា។

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print