ខេត្តកំពង់ឆ្នំាង ៖ ជនសង្ស័យម្នាក់ រួមនឹងអាវុធកែច្នៃមួយដើមត្រូវសមត្ថកិច្ចនគរបាល ស្រុកសាមគ្គីមានជ័យឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគបាល ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធី ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធកកែច្នៃខុសច្បាប់កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
ជនសង្ស័យ ឈ្មោះ ផាន់ ផេង អាយុប្រមាណជា ៤០ ឆ្នាំ រស់នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ជនសង្ស័យរូបនេះត្រូវឃាត់ខ្លួនពាក់ព័ន្ធករណី ប្រើប្រាស់អាវុធកែច្នៃ ខុសច្បាប់ និងប៉ុនប៉ងធ្វើឃាត ទៅលើឈ្មោះ ញ៉ាញ់ វី ដែលជាអ្នកសារព័ត៌មាន រស់នៅភូមិ ឃុំ ជាមួយគ្នា កាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងទៅ។
សាក្សីបានឲ្យដឹងថា ក្នុងម៉ោងកើតហេតុឈ្មោះ ផាន់ ផេង បានចូលទៅដល់ក្នុងបរិវេណផ្ទះ ឈ្មោះ ញាញ់ វី ដោយនៅដៃ មានកាន់ដែកឆាប ចុងស្រួច១ ដាវសាមូរ៉ៃ១ដើមនិង កាំភ្លើងច្នៃ១ដើម បម្រុងវាយបាញ់សម្លាប់ ឈ្មោះ ញាញ់ វី ដែលកំពុងដេកលង់លក់ ក្នុងផ្ទះរបស់ខ្លួន ។ ក៏ប៉ុន្តែនៅពេលនោះ បងប្អូនរបស់ឈ្មោះ ញាញ់ វី បានជួយឃាត់ទាន់ រួចហើយ ក៏បានរាយការណ៍ ទៅមេភូមិ និងប្រជាការពារ ឱឱ្យជួយធ្វើអន្តរាគមន៍។ លុះព្រឹកថ្ងៃទី១៤ សីហា ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលឃុំ ។
ប្រភពដដែលបានឲ្យដឹងទៀតថា
ក្រោយទទួលបណ្តឹងរួចហើយ សមត្ថកិច្ច មិនទាន់បានចាត់ការផង ស្រាប់តែនៅវេលាព្រលប់ ថ្ងៃទី១៤ សីហា ឈ្មោះ ផាន់ ផេង និងបក្ខពួក ប្រដាប់ដោយដាវសាំមូរៃ៉ កាំភ្លើងកែច្នៃនិងដែកឆាប ចុងស្រួច បានទៅជេរ និងប៉ុនប៉ងសម្លាប់ ឈ្មោះ ញាញ់ វី ម្តងទៀត ទើបត្រូវបានប្រជាពលរដ្ឋ អ្នកជិតខាង ជួយអន្តរាគមន៍ ហើយកម្លាំងនគរបាលប៉ុស្តិ៍ ចុះមកដេញចាប់ ឃាត់ខ្លួនបានជនសង្ស័យ ខាងលើ រួមជាមួយវត្ថុតាង បញ្ជូនខ្លួន មកអធិការដ្ឋានស្រុកតែម្តង។
ជជនរងគ្រោះ បានបញ្ជាក់ថា លោក និងជនបង្ក ធ្លាប់មានទំនាស់រឿង ដាក់ទ្រូ នេសាទត្រី និងទំនាស់ផ្លូវចេញចូលដី ទើបជននេះចងគំនុំ រករឿងហេតុរហូតមក ហើយម្យ៉ាង ជនបង្ក តែងតែផឹក ស្រាស្រវឹង ប្រើហិង្សាក្នុងគ្រួសារទៀតផង៕