សមត្ថកិច្ច ឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េម្នាក់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ពាក់ព័ន្ធការចេញសែកគ្មានប្រាក់ ជិត១០ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញ បានឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េម្នាក់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន H & K Partners Co,Ltd ពាក់ព័ន្ធបទល្មើស «ឆបោក រំលោភលើទំនុកចិត្ត និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដោយបានចេញសែកគ្មានប្រាក់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ដែលទើបទទួលបាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះ ។

សូមជម្រាបថា , ស្ត្រីជនជាតិកូរ៉េរូបនេះមានឈ្មោះ CHAE HWA JUNG ត្រូវបានឃាត់ខ្លួន និងប្តីមិនទាន់ត្រូវបានឃាត់ខ្លួន មានឈ្មោះ KIM YOUNG EUN ជានាយកក្រុមហ៊ុន H & K Partners Co,Ltd បានរងបណ្ដឹង ពីលោក KIM GIL DONG ជាជនជាតិកូរ៉េ ។

តាមដំណើររឿង ដែលទទួលបាន បានឲ្យដឹងថា ក្រុមហ៊ុន H & K Partners Co,Ltd បានបញ្ជាទិញទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត ទ្វារ បង្អួច កញ្ចក់ នៅក្នុងក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ KIM GIL DONG ក្នុងតម្លៃទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ។ ប៉ុន្តែខាងភាគីជនសង្ស័យជាប្តីប្រពន្ធ មិនបានបង់ប្រាក់គ្រប់ចំនួនទេ ដោយបានបង់ប្រាក់ត្រឹមតែ៣៦.០០០ដុល្លារតែប៉ុណ្ណោះ ដោយនៅខ្វះប្រាក់ជាង៦ម៉ឺនដុល្លារទៀត ហើយជនសង្ស័យទាំង២នាក់ បានសន្យាថានឹងសងប្រាក់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានចេញមូលប្បទានបត្រ ចំនួនជាង៦ម៉ឺនដុល្លារដើម្បីធានាសងចំពោះបំណុលនេះ ។

ប៉ុន្តែមកដល់ថ្ងៃកំណត់ ដែលត្រូវបើកមូលប្បទានប័ត្រ នេះ គឺមិនមានទឹកប្រាក់នោះទេ ដោយមានការអះអាងពីខាងធនាគារថា «មូលប្បទានប័ត្រនេះគ្មានទឹកប្រាក់ឡើយ» ហើយជនសង្ស័យទាំង២នាក់ តែងតែសន្យាថ្ងៃនេះថ្ងៃនោះ រហូតដល់ពេលបច្ចុប្បន្ននេះក៏នៅតែមិនព្រមសងប្រាក់ដល់ជនរងគ្រោះ ឡើយ ។

ក្នុងរឿងក្ដីនេះ ជនរងគ្រោះបានសំណូមពរឲ្យតុលាការចាត់ការតាមផ្លូវច្បាប់ ទៅលើជនសង្ស័យទាំង២នាក់និងទាមទារឲ្យជនសង្ស័យសងប្រាក់ចំនួនជាង៦ម៉ឺនដុល្លារមកវិញ ព្រមទាំងទាមទារថ្លៃពិន័យចំពោះការព្រមព្រៀងនៃការសងប្រាក់ពីការខកខានមិនបានបង់តាមកាលកំណត់ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ចំនួន១០០ដុល្លារ ក្នុងមួយថ្ងៃតាមលិខិតសន្យារបស់ខ្លួន និង សងសំណងជំងឺចិត្តនិងសេវាផ្លូវច្បាប់ចំនួន១ម៉ឺនដុល្លារ ផងដែរ ៕

ពាក់ព័ន្ធនឹងករណីនេះ អង្គភាព នគរដ្រេហ្គន បានទំនាក់ទំនង ជាមួយលោក វរៈសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ តែលោកបានប្រាប់ថា លោកកំពុងរវល់៕

...

ដោយ, (Ra Ra)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print