រដ្ឋមន្ត្រីក្រសួងព័ត៌មានថា អ្នកដែលបានរិះគន់ការបង្កើតគណ:កម្មការតាមដានវាយតំលៃនិង លេីកសរសេីរ ក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន គឺមកពីមិនបានអានខ្លឹមសារ នៃសេចក្តីសម្រេចនោះ ហេីយក៏មិនបានស្គាល់នូវអ្វីដែលជាវិជ្ជាជីវ:សារព័ត៌មាន នោះដែរ !

ចែករំលែក៖

ភ្នំពេញ, បើយោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអោយដឹងថា, ជាការរឆ្លេីយតបទៅការរិះគន់កាលពីពេលកន្លងមកនេះ ចំពោះការ ដែល ក្រសួងព័ត៌មាន បង្កេីតគណ:កម្មការតាមដានវាយតំលៃនិង លេីកសរសេីរ ក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារ នៃសេចក្តីសម្រេចនោះទេ ហេីយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវ:សារព័ត៌មាន នោះដែរ ។ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់សំដីលោករដ្ឋមន្ត្រីថា, គោលការណ៏របស់ក្រសួងព័ត៌មាន វិជ្ជាជីវ:សារព័ត៌មាន ជា ស្តង់ដាអន្តរជាតិ ដែលអ្នកកាសែត ភាគច្រេីននៅទូទាំងពិភពលោកមានការ ទទួលស្គាល់ ។ ដូច្នេះការវាយតំលៃគឺចំពោះតែ អ្នកសរសេរ ដែលត្រឹមត្រូវតាម ស្តង់ដាតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា, កន្លងមក សមាគមអ្នកកាសែត មួយណាដែល ត្រូវបាន បង្កេីតឡេីងគឺ ត្រូវតែមានក្រមសីលធម៌របស់ខ្លួន មានភាពមួយត្រឹមត្រូវ ច្បាស់លាស់ ទេីបក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់ ។ តែទោះជាយ៉ាងណា ទោះបី សមាគម មានក្រមសីលធម៌ ប៉ុន្តែមិនបានឃេីញ សមាគមអនុវត្តន៏ ក្រម សីលធម៌ចំពោះសមាជិកខ្លួនឯងនោះទេ ។ បញ្ហានេះអាចថាមកពី មិនមានពេល គ្រប់គ្រាន់ មិនមានធនធានមនុស្សគ្រប់គ្រាន់ ឬក៏ខ្លាចចិត្តសមាជិកគ្នាឯង? ។

បើតាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានលើកឡើងទៀតថា, លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកថា នៅប្រទេសគេ ពេល សមាគមអ្នកកាសែត ចេញធ្វេីការវាយតំលៃអំពីក្រមសីលធម៏ កំហុសវិជ្ជាជីវ: នីមួយៗ គឺអ្នកកាសែត គេគោរពណាស់ ដោយសារសមាគមគេខ្លាំងរឹងមាំ ។ សម្រាប់នៅកម្ពុជា មាន សមាគមអ្នកសារព័ត៌មាន ដល់ទៅជាង ៤០សមាគម ដូច្នេះ មានការខ្លាចគេមិនចូលជាសមាជិកខ្លួន ដែលមកដល់ឥឡូវនេះ គឺមិន ដែលមានសមាគមណាមួយ បានលេីកអំពីសមាជិករបស់ខ្លួនដែលបានប្រព្រឹត្ត ខុសក្រមសីលធម៌នោះទេ មានតែកាន់ជេីងគ្នា ដែលជាកំហុសធ្វេីអោយតំលៃ អ្នកសារព័ត៌មាន មានការធ្លាក់ចុះ ។ ដូចនេះហេីយក្រសួងព័ត៌មាន បង្កេីត គណ:កម្មការតាមដានវាយតំលៃ និងលេីកសរសេីរ ក្រមសីលធម៏វិជ្ជាជីវ:សារ ព័ត៌មាន ដេីម្បីជាការលេីកនូវតំលៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នក សារព័ត៌មានឡេីងវិញ ដេីម្បីទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅ ហេីយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។

សូមបញ្ជាក់ថា, គណ:កម្មការតាមដានវាយតំលៃ និងលេីកសរសេីរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន បានបង្កេីតឡេីងមិនមែនជ្រេីសរេីសមន្ត្រី ក្រសួងព័ត៌មាន នោះទេ គឺមានការយកនូវ សមាជិកសមាគមសារព័ត៌មានមួយចំនួន មករួមគ្នា ធ្វេីការវាយតំលៃ លេីកិច្ចការងារនេះ ហេីយក៏មិនមែនវាយតំលៃគ្រប់អត្ថបទ នោះទេ គឺពិនិត្យនៅពេលមានបញ្ហា ដោយមានការកោះប្រជុំពិនិត្យពិភាក្សា ជា មួយគ្នា ដោយមិនមានសិទ្ធិដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលេីកតម្កេីងវិជ្ជាជីវ:សារព័ត៌មានលេីកតម្កេីងតូនាទីសារព័ត៌មាន នៅ ក្នុងសង្គម និងលេីកពីតំលៃនៃអត្ថបទនីមួយៗរបស់អ្នកសារព័ត៌មាន ដេីម្បីជា ការកាត់បន្ថយ ការយកវិជ្ជាជីវ:សារព័ត៌មាន ទៅធ្វេីជាអាជីព រកស៊ី រកលុយ នោះទេ។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់ ខ្លឹមសារប្រសាសន៏របស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ត្រូវបានលេីកឡេីងបញ្ជាក់នូវក្នុងឱកាស នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន តាមប្រពន្ធ័Zoomនិងចូលរួមប្រជុំផ្ទាល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។

ទាក់ទងទៅខ្លឹមសារសំខាន់ៗមួយចំនួននៃកិច្ចប្រជុំនេះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីប្រសាសន៏ណែនាំរបស់ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជូនទៅដល់អគ្គនាយក វិទ្យុជាតិកម្ពុជា ធ្វេីការពិនិត្យការងារបច្ចេកទេស ទាំងលេីផ្នែកសម្ភារផ្សាយ ឧបករណ៏ផ្សាយ ដេីម្បីផ្តល់ព័ត៌មានទៅ នីយ័ត្តករ នៃក្រសួងប្រៃសណីយ៏ និង ទូរគមនាគមន៏ ដេីម្បី ឆ្លេីយតបទៅនឹងការស្នើសុំព័ត៌មាន បច្ចេកទេសមួយ ចំនួនរបស់នីយ័ត្តករ ពាក់ពន្ធ័ឧបករណ៏ផ្សាយរបស់វិទ្យុជាតិកម្ពុជា។
សូមជម្រាបថា, ជាមួយនេះ ទូរទស្សន៏ជាតិកម្ពុជា ត្រូវធ្វេីការអញ្ជេីញ មន្រ្តីជំនាញបច្ចេកទេសនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មកធ្វេីការបកស្រាយបំភ្លឺ បន្ថែមអំពីការកេីត ជំងឺដុំពក នៅសត្វគោ ហេីយផ្សព្វផ្សាយអោយបានទំលំទូលាយ រួមទាំងវិធានការ ការពារ និងព្យាបាល កុំអោយមានការឆ្លងរាលដាល និងស្លាប់ដោយសារជំងឺនេះបន្តទៀត។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ លោក លោកស្រី ជាថ្នាក់ដឹកនាំ ទាំង ៥ អគ្គនាយកដ្ឋាន ព្រមទាំង លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញ នីមួយៗ បានធ្វេីរបាយ ការណ៏ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បាន ក្នុង១ សប្តាហ៏កន្លងមកនេះ និងបានលេីកពីផែនការសកម្មភាពការងារ ដែលត្រូវ បំពេញនៅសប្តាហ៏បន្តបន្ទាប់ទៅមុខទៀតអោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមទិសដៅរបស់ខ្លួនដែលបានដាក់ចេញ ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះ លោក ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញសម្រេចអនុវត្តន៏បានក្នុងរយះពេលកន្លង មកនេះ ប្រកបដោយ ប្រសិទ្ធភាព ទៅលើផែនការណ៏ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏ បន្តទៅមុខទៀត ដេីម្បីឆ្លេីយតបទៅនិងយុទ្ធសាសស្រ្ត និងកិច្ចការងារសំខាន់ៗ ដែល រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានដាក់ចេញ ទោះបីប្រទេសជាតិ កំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បន្តថា, លោក រដ្ឋមន្រ្តី បានណែនាំដល់ គណ:កម្មការផ្សព្វផ្សាយ និងសារព័ត៌ មាន ត្រូវធ្វេីយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការបរទេស និង ក្រសួង ស្ថាប័នពាក់ពាក់ពន្ធ័ ក្នុងការផលិតកម្មវិធីផ្សព្វផ្សាយ ទាក់ទងកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣ ទាំងមុនពេល អំឡុងពេល និងក្រោយ ពេលនៃកិច្ចប្រជុំ ដែលកម្ពុជា ធ្វេីជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ។ ជាមួយនេះ ធ្វេីកិច្ចសហការជាមួយ ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ ក្នុងការពិនិត្យលេីប្រពន្ធ័ Internet ធ្វេីយ៉ាងណាអោយបានល្អ កុំអោយមាន ភាពរអាក់រអួល ព្រោះកិច្ចប្រជុំជាអន្តរជាតិ នេះធ្វេីឡេីងតាមប្រពន្ធ័ Zoom ៕

...

ប្រភព: សម្រួលពី(ទទក)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print