ភ្នំពេញ៖ ក្មេង ប្រុសម្នាក់ មានអាយុ ១៣ ឆ្នាំ ត្រូវ បាន ម្តាយចុង ចិត្ត អប្រិយ ដេញ ចេញពី បន្ទប់ ជួល ខណៈ ឪពុក បង្កេីតត្រូវបានតេស្តយក សំណាក រក ឃើញវិជ្ជមាន កូ វី ដ -១៩ ហើយ ត្រូវ បាន ក្រុម គ្រូពេទ្យ ដឹក យក ទៅ ព្យាបាលបាត់ ដោយ បន្សល់ ទុក កូន ប្រុស នៅជាមួយ ម្ដាយ ចុង បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល ឡើងកាលពី វេលា ម៉ោង ១២ និង ៣០ នាទីរសៀល ថ្ងៃ ចន្ទ ទី ១៦ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវ សម្តេច ជា ស៊ី ម ក្នុងភូមិ ព្រែក លៀប ( ផ្សារ ព្រែក ខ្វិត ) ក្នុង សង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ។
បេី តាមប្រភពព័ត៍មានពី លោក ម៉ែ ន វង មេបញ្ជាការ រង កង រាជ អាវុធ ខណ្ឌ ជ្រោយចង្វា បានឱ្យដឹងថា ក្មេងប្រុស រូប នេះមា នឈ្មោះ ផល លាភ អាយុ ១៣ ឆ្នាំ មាន ឪពុកឈ្មោះ គាត ផ ល្លី ដែល មាន វិជ្ជមាន កូ វី ដ -១៩ ស្នាក់ នៅ បន្ទប់ ជួលនៅ កន្លែង បិទ ខ្ទប់ យក សំណាក ខាងលើ ។ ចំណែក ស្ត្រី ជា ម្តាយចុង ពុំ បាន ស្គាល់ អត្តសញ្ញាណ នោះទេ ។
លោកមេបញ្ជាការ រង កង រាជ អាវុធ ខណ្ឌ ជ្រោយចង្វា បានឱ្យដឹងទៀតថា បន្ទាប់ ពី ត្រូវ ម្តាយចុង បណ្តេញចេញក្មេងប្រុសនោះ លោកក៏ បានឱ្យ ទូរ ស័ ព្ទដៃមួយ គ្រឿង និង បាន ដឹក យក ទៅ បុរី រុងរឿង ដើម្បី ប្រគល់ ឱ្យ អាជ្ញាធរ ខណ្ឌ ចាត់ចែង រក កន្លែង ស្នាក់ នៅ ឱ្យ ក្មេង ធ្វើ ច ត្តា ឡី ស័កផងដែរ។
សូមជម្រាបថា អាជ្ញាធរ ខណ្ឌ ជ្រោយចង្វា និង សង្កាត់ ព្រែក លៀប នៅ ព្រឹក ថ្ងៃ ទី ១៦ ខែសីហា ឆ្នាំ ២០២១នេះ បាន បិទ ខ្ទប់ កំណាត់ ផ្លូវ សម្តេច ជា ស៊ី ម និង ផ្សារ ព្រែក ខ្វិត ដើម្បី យក សំណាក បន្ទាប់ពី ឪពុកក្មេងប្រុសខាងលេីនេះ ត្រូវ បាន ក្រុម គ្រូពេទ្យរក ឃើញ វិជ្ជមាន កូ វី ដ -១៩ ហើយ កូនប្រុស គឺអវិជ្ជមាន។
ប្រភពដដែល បន្តថា ភ្លាមនោះ ម្តាយចុង ក៏បាន បិទទ្វារ មិន បាន ចេញ យក សំណាក នោះ ឡើយ។ បន្ទាប់ ពី ចប់ យក សំណាក ឪពុក ត្រូវ បាន ក្រុម គ្រូពេទ្យបា នបញ្ជូន ទៅ ព្យាបាលតែម្តង។ ប៉ុន្តែ អ្វី ដែលគួរឱ្យចាប់អារម្មណ៍នេះ បន្ទាប់ ពីឪពុក ទៅ បាត់ ក្មេង ប្រុស រូប នោះ ត្រូវ បាន ស្ត្រី ជា ម្តាយចុង ដេញ ពី បន្ទប់ ជួល នៅ ចំពោះ មុខ អាជ្ញាធរ ហើយ អាជ្ញាធរ នឹក ហួសចិត្ត និង ស្ត្រី ដែល ជា ម្តាយចុង រូប នោះផងដែរ ។
គួរបញ្ជាក់ថា លុះ នៅ វេលា រសៀលថ្ងៃដដែលនេះ ទេីប ស្ត្រី ជា ម្តាយចុង រួម នឹង អ្នក ជិតខាងដែលមិនទាន់ ធ្វើ តេស្ដ នោះ ក៏ ត្រូវ អាជ្ញាធរ និង ក្រុម គ្រូពេទ្យ ចុះ យក សំណាក ប៉ុន្តែ អវិជ្ជមានទាំងអស់ ព្រមទាំងម្តាយចុងចិត្តអប្រិយផងដែរ៕ដោយ ៖សហការី