អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យផ្ទាល់ការបង្ក្រាបប្រជាពលរដ្ឋដែលលួចជួបជុំល្មើសនឹងវិធានការរដ្ឋបាល !

ចែករំលែក៖

ខេត្តតាកែវ, យោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២១​ បានចុះពិនិត្យមើលផ្ទាល់នៅទីតាំងដែលបានបង្ក្រាបបងប្អូនប្រជាពលរដ្ឋប្រមាណជាង​ ៣០០នាក់ ដែលបានលួចធ្វើការជួបជុំគ្នាល្មេីសនឹងវិធានការរដ្ឋបាលរបស់រដ្ឋបាលខេត្តតាកែវ​ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ​។

លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្អាកជាបណ្ដោះអាសន្ននូវទីតាំងខាងលើ និងបានណែនាំបន្ថែមដល់ មន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះយកសំណាកដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨៥នាក់ទាំងអស់ ដើម្បីស្វែងរកវីរុសកូវីដ១៩ ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ។

គួរបញ្ជាក់ថា​ តាមការណែនាំរបស់រាជរដ្ឋាភិបាល​ រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ ​រយៈពេល​ ០៧ថ្ងៃទៀតចាប់ពីម៉ោង២៣:៥៩នាទី​ ថ្ងៃទី១២​ ដល់ថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដេីម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print