ភ្នំពេញ, គោលការណ៍សហភាតរៈ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.)
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពសង្គម (គ.ប.ផ.ក.) ប្រកាន់ភ្ជាប់នូវគោលការណ៍សហភាតរៈ ដូចខាងក្រោម៖
• ត្រូវគោរពគោលដៅរួម ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ
. ត្រូវគោរពវិន័យ ប្រកាន់ខ្ជាប់ខ្ជួនក្រមសីលធម៌ វិជ្ជាជីវៈ និងសាមគ្គីល្អរវាងគ្នានឹងគ្នា
• ត្រូវទទួលខុសត្រូវ និងគណនេយ្យភាព
. ត្រូវផ្ដល់ការសហការគាំទ្រគ្នាទៅវិញទៅមក .
. ត្រូវមានសុទិដ្ឋិនិយម និងជំនឿជឿជាក់
• ត្រូវមានតម្លាភាព ស្មោះត្រង់ កុំច្រណែននិន្ទាឈ្នានីសគ្នា និងទំនាស់គ្នា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
• ត្រូវមានភក្តីភាព និងមានការគោរព ថ្នាក់លើទៅថ្នាក់ក្រោម និងថ្នាក់ក្រោមឡើងមកថ្នាក់លើ
• ត្រូវគោរពស្រលាញ់គ្នាទៅវិញទៅមក តាមតួនាទី ឋានៈ ឋាន្តរស័ក្តិ និងអាយុ (មិនមែនសម្ដែងរូបភាពខាងក្រៅ)
. ត្រូវផ្ដល់ និងទទួលបានឱកាសស្មើៗគ្នា ដោយមិនប្រកាន់បក្សពួកនិយម
• ត្រូវចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន អភិវឌ្ឍន៍វិជ្ជាជីវៈ អាកប្បកិរិយា
.ត្រូវប្រកួតប្រជែងយកស្នាដៃដោយស្មោះត្រង់ ដោយមិនមែនជាការប្រជែងកាច់បំបាក់គ្នានោះទ
. មិនបោះបង់មិត្តរួមការងារ និងមន្ត្រី ចោលទោះជាកាលៈទេសៈណាក៏ដោយ (លើកលែងតែករណីបំពានច្បាប់ធ្ងន់ធ្ងរ)
* កើតឡើងពីប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ *
សូមថ្នាក់ដឹកនាំ លេខាធិការដ្ឋាន ក្រុមប្រតិបត្តិការទាំងអស់ និងមន្ត្រីក្រោមឱវាទទាំងអស់ របស់ គណៈកម្មាធិការ គោរពអនុវត្តន៍នូវគោលការណ៍សហភាតរៈនេះដោយការយកចិត្តទុកដាក់ឲ្យមាន ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សុខ ខេមរា