បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការលឿនពេកជ្រុលទៅបុករថយន្តកុងតឺន័រពេញទំហឹង បណ្ដាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការដោយប្រើល្បឿនលឿនពេកបានជ្រុលទៅបុករថយន្តកុងតឺន័រដែលកំពុងបេីកឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតចូលទៅក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ​ កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះហ៊ុន សាន់ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណេីតនៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា ដំបូងឡេីយគេឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-6531 ចេញពីធ្វេីការក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតខាងលេីប្រហែលជាគាត់ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងម៉ាក FUSO ក្បាលពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-7550 ដែលកំពុងបេីកឆ្លងផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលខ្ទាតចូល ក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអាធ័ម ។

​ ក្រោយពេលកេីតហេតុ តៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តទុកឱ្យសមត្ថកិច្ចជំនាញចុះមកវាស់វែងហើយស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ។​ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print