កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បញ្ជូនខ្លួនជនក្រុមញៀនល្បែងសុីសងខុសច្បាប់ ចំនួន១៤នាក់ មកកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសងគ្រប់ប្រភេទមានទាំងបៀរអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ់ បុកស្នូកឃ័រនិងចាក់បាល់ផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនមកកាន់តុលាការ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យាការ បន្តការសាកសួរតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំផ្ទាល់ ដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ប្រមូលកម្លាំងចម្រុះចុះឆ្មក់ឆាប់ទីតាំងល្បែងដុះស្លែមួយកន្លែងដែលជ្រកកោនក្រោមស្លាកយីហោបាល់ទេះនៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះស្រី២នាក់ព្រមទាំងដកហូតម៉ូតូជាច្រើនគ្រឿងបញ្ជូនទៅរក្សាទុកផងដែរ។

ការចុះបង្ក្រាប់ទីតាំងបង្កប់ល្បែងស៉ីសងធ្វើឡើងនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំងល្បែងមួយកន្លែងដែលជ្រកកោនក្រោមស្លាកយីហោបាល់ទេះនៅក្នុងបរិវេណក្បែរអគ្គិសនីកម្ពុជា ក្នុងដីឡូត៍លេខ០៥ ភូមិ០៥ តាមបណ្ដោយផ្លូវលេខ៩៨ មូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថាបន្ទាប់ពីកម្លាំងជំនាញបានស៊ើបដឹងយ៉ាងច្បាស់ថានៅទីតាំងនេះបាននិងកំពុងប្រព្រឹត្តបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទមានទាំងបៀរអាប៉ោង ភ្នាល់ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ់ បុកស្នូកឃ័រនិងចាក់បាល់ផងនោះ។ ដូន្នេះនៅសៀលថ្ងៃនេះលោកក៏បានចុះដឹកនាំផ្ទាល់ឆ្មក់បង្ក្រាប់ជាក់ស្តែងដោយឲ្យក្រុមកម្លាំងស្លៀកពាក់ឯកសណ្ឋានការពារការវីរុសដោយរង្វង់ប្រតិបត្តិការគឺឃាត់មនុស្សចំនួន៣២នាក់ព្រមដកហូតវត្ថុតាងដែលប្រព្រឹត្តល្បែងស៊ីសងនោះរួមទាំងម៉ូតូចំនួន១៤គ្រឿង។

លោកបន្តទៀតថាក្រោយប្រតិបត្តិការនេះលោកមិនអនុគ្រោះនោះទេពោលគឺចាប់បញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនិងព្រមទាំងសហការជាមួយក្រុមគ្រូពេទ្យចុះមកតេស្តរកវីរុស covid-19 ឬ វីរុសបម្លែងថ្មីប្រភេទdeltaផងដែរ។

បច្ចប្បន្នអ្នកញៀនល្បែងចំនួន១៤នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យាការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print