ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារទី១៧ ខែសីហា ឆ្នាំ២០២១នេះ សូមចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន ២នាក់ទៀត ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
ទី១. លោក ខៀវ ឈិន ប្រជាពលរដ្ឋរស់នៅភូមិ ពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៧០ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ទី២.លោក សុខ ខ្នា ប្រជាពលរដ្ឋរស់នៅភូមិជីអក
ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
លោក ជា សុមេធី បានបញ្ជាក់បន្ថែមថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ខៀវ ឈិន, លោក សុខ ខ្នា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មានដូចខាងក្រោម៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕
ដោយ៖សហការី