លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលា ស្តីពីការតម្រង់ទិសគម្រោង និងពង្រឹងការចូលរួមរបស់សហគមន៍ ក្នុងការការពារ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ សម្រាប់ ៩ខេត្ត

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន អនុគណៈកម្មការ អប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពបើកកម្មវិធីសិក្ខាសាលា ស្តីពីការតម្រង់ទិសគម្រោង និងពង្រឹងការចូលរួមរបស់សហគមន៍ ក្នុងការការពារ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ សម្រាប់ ៩ខេត្ត រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ស្វាយរៀង តាកែវ កំពត និងកែប តាមប្រព័ន្ធអនឡាញ (Zoom Meeting) ដោយមានការអញ្ជើញរួមពី វេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រីប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាល ព្រមទាំងលោក លោកស្រី ដែលពាក់ព័ន្ធមួយចំនួនទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print