​ឥណ្ឌា​បង្កើន​ការ​ទិញ​សព្វាវុធ​ព​ង្រឹ​ក​ការ​ការពារ​អធិបតេយ្យភាព​

ចែករំលែក៖

​មន្ដ្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​ ឥណ្ឌា​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​ឥណ្ឌា​នឹង​ ទិញ​យន្ដហោះ​ចម្បាំង​ពី​ប្រទេស​បារាំង​ ចំនួន​៣៦​គ្រឿង​ដើម្បី​ពង្រឹង​ការ​ការពារ​ ដែន​អធិបតេយ្យ​របស់​ខ្លួន​។​ លោក​ Ma-​ nohar​ Parrikar​ រដ្ឋមន្ដ្រី​ការពារ​ជាតិ​ ឥណ្ឌា​បាន​ថ្លែង​ថា​ តាម​គម្រោងរ​ដ្ឋា​ ភិ​បាល​មុន​គឺ​ទិញ​យន្ដហោះ​ចម្បាំង​ចំនួន​១២៦​គ្រឿង​ពី​ក្រុមហ៊ុន​បារាំង​Dassault​ ។​ ប៉ុន្ដែ​ដោយ​អាស្រ័យ​ថា​ គម្រោង​ទាំង​ នេះ​មាន​តម្លៃ​ថ្លៃ​ពេក​រដ្ឋាភិបាល​បច្ចុប្បន្ន​សម្រេច​ទិញ​តែ​យន្ដហោះ​ចម្បាំង​ប្រភេទ​ Fafale​ ចំនួន​៣៦​គ្រឿង​វិញ​ ។​

​ក្នុងអំឡុងពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ ប្រទេស​បារាំង​កាលពី​ពេល​កន្លង​មក​នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា​លោក​ ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ​ចម្បាំង​៣៦​គ្រឿង​ដែល​មាន​តម្លៃ​ ប្រមាណ​៥.៥​ពាន់​លាន​ដុល្លារ​។​ គម្រោង​ នេះ​ប្រើ​រយៈពេល​ពិភាក្សា​រយៈពេល​វែង​ទើប​សម្រេច​បាន​ ។​

​ប៉ុន្ដែ​ទោះបី​យ៉ាងណា​កិច្ចព្រមព្រៀង​ ទិញ​យន្ដហោះ​ចម្បាំង​នេះ​មាន​តិចតួច​ ជាង​កិច្ចព្រមព្រៀង​ធ្វើ​ឡើង​ដោយរ​ដ្ឋា​ ភិ​បាល​មុន​ដែល​មាន​រហូត​ដល់​១២៦​ គ្រឿង​។​ រដ្ឋសភា​ឥណ្ឌា​បាន​សម្រេច​អនុ​ ញ្ញាត​ឱ្យ​ទិញ​តែ​៣៦​គ្រឿង​ប៉ុណ្ណោះ​ ។​

​លោក​ Parrikar​ បាន​បញ្ជាក់​ពី​ការ​ បន្ថយ​ទិញ​សព្វាវុធ​ពី​បរទេស​ជា​ពិសេស​ យន្ដហោះ​ចម្បាំង​នេះ​តែ​ម្ដង​ ដោយ​លោក​ បាន​បញ្ជាក់​ថា​ គម្រោង​ទិញ​យន្ដហោះ​ ចម្បាំង​ច្រើន​គ្រឿង​នោះ​ធ្វើ​ឱ្យ​ថវិកា​ការពារ​ជាតិ​កាន់តែ​រួញ​តូច​ថយ​មក​នៅ​តិច​។​ លោក​បាន​បន្ដ​ថ្លែង​ជាមួយ​ទីភ្នាក់ងារ​ ព័ត៌មាន​ PTI​ តាម​របៀប​កំប្លែង​ទៀត​ថា​ “​ខ្ញុំ​មាន​អារម្មណ៍​ចង់បាន​រថយន្ដ​ប្រភេទ​ BMW​ និង​ Mercedes​ ដែរ​ ។​ ប៉ុន្ដែ​ខ្ញុំ​ មិន​អាច​ដោយសារ​តែ​ខ្ញុំ​គ្មាន​លទ្ធភាព​។​ ទី​មួយ​ខ្ញុំ​មិន​អាច​បាន​វា​ ប៉ុន្ដែ​ទី​ពីរ​ខ្ញុំ​មិន​ ចង់បាន​វា​”​ ។​

​លោក​បញ្ជាក់​ថា​ គណៈកម្មការ​ពាក់​ ព័ន្ធ​នឹង​ធ្វើការ​តាម​គម្រោង​ទិញ​យន្ដ​ ហោះ​ចម្បាំង​តែ​៣៦​គ្រឿង​នេះ​ឱ្យ​ចប់​ សព្វគ្រប់​ក្នុង​រយៈពេល​មិន​លើស​ពី​២​ឬ​ បី​ខែ​ទៀត​នោះ​ទេ​ ។​

​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ពង្រឹង​លើ​វិស័យ​ការ​ ពារ​ជាតិ​ដោយ​ទិញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ មាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​ដើម្បី​ ប្រកួតប្រជែង​ជាមួយ​គូ​ជម្លោះ​ប្រទេស​ ជិតខាង​គឺ​ចិន​ និង​ប៉ា​គី​ស្ថាន​ ។​

​ចាប់តាំងពី​ឡើង​កាន់​អំណាច​បាន​ រយៈពេល​១​ឆ្នាំ​កន្លង​មក​ រដ្ឋាភិបាល​ឥណ្ឌា​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ បាន​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​ឱ្យ​ មានការ​ទិញ​សព្វាវុធ​ទំនើបៗ​ដើម្បី​ពង្រឹង​ វិស័យ​ការពារ​ជាតិ​ដែល​គម្រោង​ទាំង​ នេះ​បាន​ជាប់​គាំង​តាំងពី​រដ្ឋាភិបាល​មុនៗ​ មក​ម្ល៉េះ​ ៕​

s1.reutersmedia

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print