ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់ ភូមិ ក្នុងក្រុងបាត់ដំបង និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបងចំនួន៧២៨នាក់។
នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តជាមួយនិងក្រុមយុវជនគណបក្សប្រជាជនជាច្រើននាក់ ប្រកបទៅដោយបរិយាកាសដ៏មហោឡារិក៕ សុខ ខេមរា
...