កាលពីថ្ងៃទី២៣ ខែមីនា មន្ដ្រីសន្ដិ សុខអឺរ៉ុបបានឱ្យដឹងថា ក្រុមអ្ស៊ិ្លាមបង្កើត រដ្ឋបានហ្វឹកហាត់បាញ់កាំភ្លើងយ៉ាងតិច ៤០០នាក់ ភាគច្រើនជាពលរដ្ឋអឺរ៉ុប ដើម្បីវាយប្រហារភេរវកម្មនៅក្នុងតំបន់ របស់ខ្លួន។ មកទល់ពេលនេះមានក្រុម ភេរវកម្មដែលបានឆ្លងកាត់ការបណ្ដុះ បណ្ដាលជាច្រើនបានចូលដល់ទឹកដីអឺរ៉ុបក្រោមរូបភាពជាជនអន្ដោប្រវេសន៍ ។
ក្រុមភេរវកម្មនៅអឺរ៉ុបមានក្រុម តូចៗសហការជាមួយគ្នា និងធ្វើការ ដោយឯករាជ្យដោយមិនចាំបញ្ជាពីខាងណាមួយនាំឱ្យបែការណ៍នោះទេ។ នៅពេល នេះអឺរ៉ុបមានភេរវករជាច្រើនបង្កប់ខ្លួន នៅគ្រប់ទិសទី ដែលក្រុមសន្ដិសុខមិន បានដឹងនោះឡើយ។ ការបង្កើនការវាយ ប្រហារនៅតំបន់អឺរ៉ុបក្រោយពេលដែលក្រុមIS បានចុះថយនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ដោយសារតែការវាយប្រហារពីប្រទេសលោកខាងលិច។ ការបង្កើន ការវាយប្រហារទាំងនោះគឺដើម្បីសងសឹក ដល់បណ្ដាប្រទេសសហគមន៍អឺរ៉ុបដែលគាំទ្រសហរដ្ឋអាមេរិកឬក៏ប្រឆាំងនឹង គោលនយោបាយរបស់ពួកគេ ។
ប៉ុន្ដែក្រុមអ្នកវិភាគបានថ្កោលទោសដល់ក្រុមសន្ដិសុខបែលហ្សិកដោយដឹងថា ក្រុមភេរវកម្មបានកែច្នៃគ្រាប់រំសេវនៅក្នុងប្រទេសរបស់ខ្លួនសម្រាប់វាយប្រហារ ប៉ុន្ដែមិនបានចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលនោះទេ បែរជាបណ្ដែត បណ្ដោយឱ្យក្រុមភេវករវាយប្រហារ នៅអាកាសយានដ្ឋាន និងនៅស្ថានីយរថ ភ្លើងសម្លាប់មនុស្សយ៉ាងតិច៣៤នាក់ និងរបួសជាង១០០នាក់ ៕ ម៉ែវ សាធី