​ក្រុម​ភេរវកម្ម​ឆ្លងកាត់​ការ​ហ្វឹកហាត់​ជាង​៤០០​នាក់​ចូល​ដល់​អឺរ៉ុប​

ចែករំលែក៖

islamic-state-afgh_3518799b

​កាលពី​ថ្ងៃ​ទី​២៣​ ខែមីនា​ មន្ដ្រី​សន្ដិ​ សុខ​អឺរ៉ុប​បានឱ្យ​ដឹង​ថា​ ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​ រដ្ឋ​បាន​ហ្វឹកហាត់​បាញ់កាំភ្លើង​យ៉ាងតិច​ ៤០០​នាក់​ ភាគច្រើន​ជា​ពលរដ្ឋ​អឺរ៉ុប​ ដើម្បី​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​តំបន់​ របស់​ខ្លួន​។​ មក​ទល់​ពេល​នេះ​មាន​ក្រុម​ ភេរវកម្ម​ដែល​បាន​ឆ្លងកាត់​ការ​បណ្ដុះ​ បណ្ដាល​ជា​ច្រើន​បាន​ចូល​ដល់​ទឹកដី​អឺរ៉ុប​ក្រោម​រូបភាព​ជា​ជនអន្ដោប្រវេសន៍​ ។​

​ក្រុម​ភេរវកម្ម​នៅ​អឺរ៉ុប​មាន​ក្រុម​ តូចៗ​សហការ​ជាមួយ​គ្នា​ និង​ធ្វើការ​ ដោយ​ឯករាជ្យ​ដោយ​មិន​ចាំ​បញ្ជា​ពី​ខាង​ណាមួយ​នាំ​ឱ្យ​បែ​ការណ៍​នោះ​ទេ​។​ នៅ​ពេល​ នេះ​អឺរ៉ុប​មាន​ភេរវ​ករ​ជា​ច្រើន​បង្កប់ខ្លួន​ នៅ​គ្រប់​ទិស​ទី​ ដែល​ក្រុម​សន្ដិសុខ​មិន​ បានដឹង​នោះ​ឡើយ​។​ ការ​បង្កើន​ការ​វាយ​ ប្រហារ​នៅ​តំបន់​អឺរ៉ុប​ក្រោយ​ពេល​ដែល​ក្រុម​IS​ បាន​ចុះ​ថយ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់ដោយ​សារ​តែ​ការ​វាយប្រហារ​ពី​ប្រទេស​លោក​ខាងលិច​។​ ការ​បង្កើន​ ការ​វាយប្រហារ​ទាំងនោះ​គឺ​ដើម្បី​សងសឹក​ ដល់​បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប​ដែល​គាំទ្រ​សហរដ្ឋអាមេរិក​ឬ​ក៏​ប្រឆាំង​នឹង​ គោលនយោបាយ​របស់​ពួក​គេ​ ។​

...

​តាម​មន្ដ្រី​សន្ដិសុខ​អឺរ៉ុប​បញ្ជាក់​ថា​ ក្រុម​អ៊ិ​ឬ​ស្លា​ម​IS​ ទទួល​បញ្ចា​វាយប្រហារ​ នៅ​អឺរ៉ុប​ដោយ​ស្វែងរក​ឱកាស​វាយ​ ប្រហារ​ដោយ​ឯករាជ្យ​។​ ដូច​ជា​ការ​វាយ​ ប្រហារ​នៅ​ក្នុង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​ការ​វាយ​ ប្រហារ​នៅ​ក្នុង​ប្រទេស​បែ​ល​ហ្ស៊ិ​ក​កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ជាដើម​។​ ការ​វាយ​ ប្រហារ​ទាំង​ពីរ​ខាងលើ​នៅ​អឺរ៉ុប​ជាប់​ពាក់ព័ន្ធ​គ្នា​ផ្ដើម​ចេញពី​ក្រុម​តែ​មួយ​។​ នៅ​ ក្នុង​ការ​វាយប្រហារ​ប្រទេស​បារាំង​គ្រាប់រំសេវ​ទាំងអស់​គឺ​បញ្ជូន​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក​។​ មន្ដ្រី​បែ​ល​ហ្ស៊ិ​កបាន​ប្រកាស​ថា​ គ្រាប់បែក​កែ​ច្នៃ​គឺ​បាន​បញ្ជូន​ចេញពី​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ទៅ​កាន់​ ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ ។​

​ប៉ុន្ដែ​ក្រុម​អ្នកវិភាគ​បាន​ថ្កោលទោស​ដល់​ក្រុម​សន្ដិសុខ​បែ​ល​ហ្សិ​កដោយ​ដឹង​ថា​ ក្រុម​ភេរវកម្ម​បាន​កែ​ច្នៃ​គ្រាប់រំសេវ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​សម្រាប់​វាយប្រហារ​ ប៉ុន្ដែ​មិន​បាន​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល​នោះ​ទេ​ បែរជា​បណ្ដែត​ បណ្ដោយ​ឱ្យ​ក្រុម​ភេ​វករ​វាយប្រហារ​ នៅ​អាកាសយានដ្ឋាន​ និង​នៅ​ស្ថានីយ​រថ​ ភ្លើង​សម្លាប់​មនុស្ស​យ៉ាងតិច​៣៤​នាក់​ និង​របួស​ជាង​១០០​នាក់​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print